ការបោះឆ្នោតប្រធានាធិបតីអាមេរិក៖លោក Donald Trump ខំប្រឹងប្រែងផ្សះផ្សការបែកបាក់ក្នុងគណៈបក្សសាធារណៈរដ្ឋ

ការបោះឆ្នោតប្រធានាធិបតីអាមេរិក៖លោក Donald Trump ខំប្រឹងប្រែងផ្សះផ្សការបែកបាក់ក្នុងគណៈបក្សសាធារណៈរដ្ឋ - ảnh 1
លោក Donald Trump ថ្លែងមតិនៅយុទ្ធនាការបោះឆ្នោតនៅ South Bend រដ្ឋ​ Indiana
នាថ្ងៃទី២ ឧសភា (រូបថត៖EPA/TTXVN)

(VOVworld) - នាថ្ងៃទី១២ ឧសភា មហាសេដ្ឋីលោក Donald Trump ជាអ្នកមានលទ្ធ
ភាពច្រើនដើម្បីក្លាយទៅជាបេក្ខជនប្រធានាធិបតីអាមេរិកនៃគណៈបក្សសាធារណៈ
រដ្ឋ បានជួបសន្ទនាជាមួយមន្ត្រីជាច្រើនរូបនៃគណៈបក្សនេះ រួមមានប្រធានសភា
ជាន់ទាបលោក Paul Ryan សំដៅផ្សះផ្សាការបែកបាក់និងស្វែងរក សម្លេងរួមក្នុង
គណៈបក្សសាធារណៈរដ្ឋ ក្នុងគោលដៅដណ្ដើមឲ្យបានជ័យជំនះចុងក្រោយក្នុង
ការបោះឆ្នោតនាខែវិច្ចិកាខាងមុខ។ក្នុងសេចក្ដីថ្លែងការណ៍រួមមួយ លោក Trump
និងលោក Ryan ឲ្យដឹងថា គេមានជំនួបពិភាគ្សាដ៏វិជ្ជមាននិងការបោះជំហានសកម្ម
មួយ។ភាគីទាំងពីរទទួលស្គាល់ថា នៅតែមានការខ្វែងគំនិតមួយចំនួន ប៉ុន្តែមាន
ទស្សនៈរួមក្នុងវិស័យសំខាន់ជាច្រើន។ប៉ុន្តែ លោក Ryan មិនប្រកាសថា នឹងគាំទ្រ
លោក Trump ក្លាយទៅជាបេក្ខជនប្រធានាធិបតីនៃ គណៈបក្សសាធារណៈរដ្ឋដែរ
ឬទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ