ការបោះឆ្នោតប្រធានាធិបតីអាមេរិក២០១៥៖លោក D.Trump ដណ្ដើមបានជ័យ ជំនះយ៉ាងងាយស្រួលនៅរដ្ឋវ៉ាស៊ីនតោន

ការបោះឆ្នោតប្រធានាធិបតីអាមេរិក២០១៥៖លោក D.Trump ដណ្ដើមបានជ័យ ជំនះយ៉ាងងាយស្រួលនៅរដ្ឋវ៉ាស៊ីនតោន - ảnh 1
បេក្ខជនប្រធានាធិបតីអាមេរិកឆ្នាំ២០១៦មហាសេដ្ឋី Donald Trump (រូបថត៖Reuters)

(VOVworld) - ដោយសារមិនមានអ្នកប្រកួតនៅសេសសល់ក្នុងការប្រណាំងប្រជែង
ទៀតទេ មហាសេដ្ឋីលោក Donald Trump ដណ្ដើមបានជ័យជំនះយ៉ាង ងាយស្រួល
ក្នុងការបោះឆ្នោតបឋមរបស់គណៈបក្សសាធារណៈរដ្ឋដែលត្រូវបានរៀបចំឡើង
នៅរដ្ឋវ៉ាស៊ីនតោននាថ្ងៃទី២៤ ឧសភា។ជាក់ស្ដែងគឺលទ្ធផលនៃការ រាប់៦៩%នៃ
បរិមាណសន្លឹកឆ្នោតបានសរឲ្យឃើញថា លោក Trump ទទួលបាន ជាង៧៦%
សម្លេងគាំទ្រ។ដោយជ័យជំនះនៅរដ្ឋនេះ លោក Trump ដណ្ដើមបាន ប្រតិភូយ៉ាង
ហោចណាស់២៧ក្នុងចំណោមប្រតិភូសរុបទាំង៤៤ តាមនោះបង្កើនបរិមាណ
ប្រតិភូសរុបរបស់លោកឡើងដល់ទៅ១១៩៦។គណៈបក្សសាធារណៈ រដ្ឋគ្រោង
នឹងរៀបចំការបោះឆ្នោតបឋមនាថ្ងៃទី៧ មិថុនា ខាងមុខនៅរដ្ឋចំនួន៥ នោះគឺរដ្ឋ
California រដ្ឋ New Jersey រដ្ឋ New Mexico រដ្ឋ Montana និងរដ្ឋ Dakota ខាងត្បូង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ