ការបោះឆ្នោតរដ្ឋសភាមុនកាលកំណត់នឹងត្រូវបានរៀបចំឡើងនៅជប៉ុន

(VOVworld) – នាថ្ងៃទី ១៦ ធ្នូខាងមុខ ការបោះឆ្នោតរដ្ឋសភាមុនកាលកំណត់នឹង ត្រូវបានរៀបចំឡើងនៅជប៉ុន។ នេះគឺជាការបោះឆ្នោតសកលដែលមានបរិមាណ គណៈបក្សនយោបាយចូលរូមជាច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ។ តាមលទ្ធផលនៃ ការស្ទង់មតិនៃការសែត “Nihon Keizai” ឲ្យដឹងថា៖ សាធារណៈមតិជប៉ុនវាយ តំលៃខ្ពស់ចំពោះគោលនយោបាយសេដ្ឋកិច្ចរបស់គណៈបក្សប្រជាធិបតេយ្យសីរី
(LDP) ដែលប្រមូលផ្តុំទៅលើការស្តាខឿនសេដ្ឋកិច្ចឡើងវិញ ក្រោយពី​គ្រោះ
មហន្តរាយរញ្ជួយដីរលោក Tsunami។ ប៉ុន្តែ កោលនយោបាយធានារ៉ាប់រង សង្គមនិងស្តាឡើងវិញខឿនហិរញ្ញវត្ថុរបស់គណៈបក្សប្រជាធិបតេយ្យជប៉ុន
(DPJ) ក៏ទទួលបានការគាំទ្រពីអ្នកបោះឆ្នោត។  ជាពិសេស ក្នុងការបោះឆ្នោត​
លើកនេះ និនាការណ៍ “សម្ព័ន្ធភាព” រវាងបណ្ដាគណៈបក្សនយោបាយតូចថ្មីៗ
ដើម្បីក្លាយទៅជា “អនុភាពទី ៣“ បានកើតមានឡើង លើឆាកនយោបាយជប៉ុន។ មជ្ឃដ្ឋានអ្នកវិភាគបានចាត់ទុកថា៖ គណៈបក្សណាដែលនឹងដណ្តើមជ័យជំនះ
ក្នុងការបោះឆ្នោតលើកនេះសុទ្ធតែប្រឈមមុខនឹងភារកិច្ចពិបាកជាច្រើនណាស់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ