ការបោះឆ្នោត​សកល​នៅប្រទេសប៉ាគីស្ថាន៖ ភាពតានតឹងកើនឡើងបន្ទាប់ពីការប្រកាសលទ្ធផលជាផ្លូវការ

(VOVWORLD) - អាជ្ញាធរប៉ាគីស្ថានកាលពីថ្ងៃទី ១១ខែកុម្ភៈ បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ៣ នាក់បានស្លាប់ និង ៧ នាក់រងរបួសនៅក្នុងការប៉ះទង្គិចគ្នារវាងសមាជិកនៃគណបក្សនយោបាយចំនួនពីរនៅក្នុងខេត្ត Sindh ភាគខាងត្បូងនៃប្រទេសនេះ។ ប្រភពព័ត៌មាននានាបានឲ្យដឹងថា ស្ថានភាពនៅតំបន់នេះបានស្ថិតក្រោមការគ្រប់គ្រងហើយ។

នៅថ្ងៃដដែល ប៉ូលីសប៉ាគីស្ថានបានព្រមាននឹងដោះស្រាយយ៉ាងចាស់ដៃនូវការប្រមូលផ្តុំគ្នាដោយខុសច្បាប់បន្ទាប់ពីគណបក្ស Pakistan Tehreek-e-Insaf (PTI) របស់អតីតនាយករដ្ឋមន្ត្រី Imran Khan បានអំពាវនាវឱ្យអ្នកគាំទ្រធ្វើបាតុកម្មដើម្បីប្រឆាំងនឹងលទ្ធផលនៃការបោះឆ្នោតកាលពីសប្តាហ៍មុន។ មេដឹកនាំ PTI បានចោទប្រកាន់ថា មានការក្លែងបន្លំនៅក្នុងការបោះឆ្នោត។

ការបោះឆ្នោត​សកល​នៅប្រទេសប៉ាគីស្ថាន៖ ភាពតានតឹងកើនឡើងបន្ទាប់ពីការប្រកាសលទ្ធផលជាផ្លូវការ - ảnh 1អគារសភាជាតិប៉ាគីស្ថាននៅទីក្រុងអ៊ីស្លាម៉ាបាដ។ រូបថត៖ AFP/TTXVN

លទ្ធផលរាប់សន្លឹកឆ្នោតដែលទើបប្រកាសបានបង្ហាញថា បេក្ខជនឯករាជ្យ ដែលភាគច្រើនមានទំនាក់ទំនងជាមួយគណបក្ស PTI បានឈ្នះអាសនៈភាគច្រើន (១០១ អាសនៈ) ក្នុងការបោះឆ្នោតសភាដែលមានអាសនៈចំនួន២៦៦ ដែលបានធ្វើឡើងកាលពីថ្ងៃទី ៨ ខែកុម្ភៈ កន្លងទៅ។ គណបក្សសម្ព័ន្ធឥស្លាមប៉ាគីស្ថាន -Nawaz (PML-N) របស់អតីតនាយករដ្ឋមន្ត្រី Nawaz Sharif ទទួលបាន ៧៥ អាសនៈប៉ុណ្ណោះ ដោយមិនមានឱកាសបង្កើតរដ្ឋាភិបាលឡើយ។ ទោះយ៉ាងណាក៏ដោយ យោងតាមបទប្បញ្ញត្តិ បេក្ខជនឯករាជ្យមិនអាចបង្កើតរដ្ឋាភិបាលបានទេ។ ដូច្នេះហើយ មជ្ឈដ្ឋានអ្នកសង្កេតការណ៍បានព្យាករណ៍ថា ប្រទេសអាស៊ីខាងត្បូងនេះនឹងប្រឈមមុខនឹងអស្ថិរភាពនយោបាយអស់រយៈពេលជាច្រើនសប្តាហ៍ ខណៈដែលគណបក្សនយោបាយធ្វើការចរចាអំពីលទ្ធភាពនៃការបង្កើតសម្ព័ន្ធភាពកាន់អំណាច់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ