ការបោះឆ្នោតអាមេរិកឆ្នាំ ២០២០៖ ប្រធានាធិបតី Donald Trump បន្តតភ្ជាប់ឡើងវិញនូវយុទ្ធនាការឃោសនាបោះឆ្នោតនៅរដ្ឋជាច្រើន

(VOVWORLD) - ប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ (Donald Trump) បានប្រកាស តភ្ជាប់ឡើវិញនូវយុទ្ធនាការបោះឆ្នោតនៅរដ្ឋ Floria នាថ្ងៃទី ១២ ខែតុលា (តាមម៉ោងនៅសហរដ្ឋអាមេរិក) ដោយចាប់ផ្តើម«ការរត់ប្រណាំងឈានទៅកាន់គោលដៅចុងក្រោយ» ក្នុងរយៈពេល ៣ សប្តាហ៍ ពោលគឺថ្ងៃទី ៣ ខែវិច្ឆិកា។
ការបោះឆ្នោតអាមេរិកឆ្នាំ ២០២០៖ ប្រធានាធិបតី Donald Trump បន្តតភ្ជាប់ឡើងវិញនូវយុទ្ធនាការឃោសនាបោះឆ្នោតនៅរដ្ឋជាច្រើន - ảnh 1  ប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ (Donald Trump) (រូបថត៖ AP)

លោកប្រធានាធិបតី Trump និងក្រុមជំនួយការរបស់លោកនឹងធ្វើដំណើរទៅកាន់រដ្ឋ Pennsylvania, Iowa និង North Carolina នៅប៉ុន្មានថ្ងៃខាងមុខនេះ។គួរបញ្ជាក់ថា ព្រឹត្តិការណ៍មួយដែលប្រព្រឹត្តទៅនៅព្រលានយន្តហោះអន្តរជាតិ Sanford  នឹងក្លាយជាយុទ្ធនាការលើកដំបូងរបស់ប្រធានាធិបតី Trump ចាប់តាំងពីយុទ្ធនាការនេះត្រូវបានផ្អាកនាថ្ងៃទី ២ ខែតុលានៅពេលដែលលោកប្រកាសមានលទ្ធផលតេស្តវិជ្ជមាននឹងជំងឺកូវីដ១៩។

ទោះជាយ៉ាងណាក៏ដោយ ក្រោយ    រយៈពេល៣ ថ្ងៃនៃការសម្រាកព្យាបាលជំងឺនៅឯមន្ទីរពេទ្យនិងវិលត្រឡប់មកសេតវិមានវិញ នាថ្ងៃទី ១១ ខែតុលា លោកប្រធានាធិបតី Trump បានប្រកាសថាលោកបានជាសះស្បើយទាំងស្រុង ទោះបីជាលោកមិនទាន់ជូនដំណឹងលទ្ធផលធ្វើ   តេស្តអវិជ្ជមានដោយផ្ទាល់នោះទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ