ការបោះជំរុំវិទ្យាសាស្ត្រ Odyssey អាស៊ាន+3សម្រាប់យុវជនជំទង់លើកទី៦ (APT JSSO-6)

(VOVWORLD) -ការបោះជំរុំវិទ្យាសាស្ត្រ Odyssey អាស៊ាន+3សម្រាប់យុវជនជំទង់លើកទី៦ (APT JSSO-6) បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៥កក្កដា ក្រោមប្រធានបទ “ថាម ពលកកើតឡើងវិញសម្រាប់ជីវភាពរស់នៅ”។ 


នេះជាសកម្មភាពពោរពេញទៅដោយ អត្ថន័យជាក់ស្តែងសំដៅអបអរសាទរ ខួបលើកទី៥០នៃទិវាបង្កើតសមាគមអាស៊ាន ស្តីពីប្រធានបទវិទ្យាសាស្ត្រ។ ចូលរួមក្នុង APT JSSO-6នេះ មានតំណាង១៨០នាក់ មកពីប្រទេសអាស៊ាន +3 និងស្វីស។ នៅក្នុងការបោះជំរុំនេះ ប្អូនៗនឹងបានចូលរួម សកម្មភាពជាច្រើន ដូចជា សកម្មភាពវិទ្យាសាស្ត្រនិងការប្រឡងទាក់ទងនឹងរូបវិទ្យា គីមីវិទ្យាជាដើម។ ការបោះជំរុំ APT JSSO-6 ឆ្ពោះទៅការលើកទឹកចិត្តនិងបង្កើត ទីលានសម្រាប់ប្អូនៗលើវិស័យវិទ្យា សាស្ត្រនិងបច្ចេកវិទ្យា៕


ប្រតិកម្មទៅវិញ

ផ្សេងៗ