ការប៉ះទង្កិចដ៏ធ្ងន់ធ្ងរនៅហ្វីលីពីនធ្វើឲ្យមនុស្សជាច្រើននាក់ត្រូវស្លាប់

ការប៉ះទង្កិចដ៏ធ្ងន់ធ្ងរនៅហ្វីលីពីនធ្វើឲ្យមនុស្សជាច្រើននាក់ត្រូវស្លាប់ - ảnh 1
ការប៉ះទង្កិចដ៏ធ្ងន់ធ្ងរនៅហ្វីលីពីនធ្វើឲ្យមនុស្សជាច្រើននាក់ត្រូវស្លាប់ (signalfire.org)

        Vovworld-យ៉ាងតិចបំផុតមានមនុស្ស៣០នាក់ត្រូវស្លាប់ក្នុងការប៉ះទង្កិច​រវាង​
ប៉ូលីសហ្វីលីពីននិងពួកឧទ្ទាមឥស្លាមនៅភាគខាងត្បូងនៃប្រទេសនេះ​នាថ្ងៃទី២៥
មករា។ ករណីបានគំរាមកំហែងធ្វើឲ្យបែកបាកកិច្ចព្រមព្រៀង​សន្តិភាព​ដែលបាន
ភាគីទាំងពីរចុះហត្ថលេខាមុននេះ១ឆ្នាំ។ ការប៉ះទង្កិចបាន​កើត​មានឡើងនៅទីរួម
ខេត្ត Mamasapano ខេត្ត Maguidanao។ មន្ត្រីដំបន់បាន​ឲ្យ​ដឹង​ថា យ៉ាងតិចបំផុតមាន
នាយទាហានប៉ូលីសចំនួន២៧នាក់និងជនប្រដាប់​អាវុធចំនួន៥នាក់ត្រូវស្លាប់ក្នុង
ករណីនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ