ការប៉ះទង្គិចជាច្រើននៅកើតមានឡើងនៅអ៊ីរ៉ាក់


ការប៉ះទង្គិចជាច្រើននៅកើតមានឡើងនៅអ៊ីរ៉ាក់  - ảnh 1
ការប៉ះទង្គិចជាច្រើននៅកើតមានឡើងនៅអ៊ីរ៉ាក់ (Image: VNA)

(VOVworld) – មនុស្សយ៉ាងហោចណាស់ចំនួន ២៣ នាក់ត្រូវស្លាប់និង​ ៦១ នាក់
ទៀតរង របួសក្នុងការវាយប្រហារដោយគ្រាប់បែកចំនួន ២ តម្រង់ទៅលើមណ្ឌល
ពាណិជ្ជកម្មនៅ រដ្ឋធានី Baghdad របស់អ៊ីរ៉ាក់ នាព្រឹកថ្ងៃទី  ៣ កក្កដា។ តាមប្រភព
ព័ត៌មានរបស់ក្រសួងមហា ផ្ទៃអ៊ីរ៉ាក់បានឲ្យដឹងថា៖ ការវាយប្រហារដោយគ្រាប់បែក
អត្តឃាតមួយបានកើតមានឡើងនៅ តំបន់ Karrada Dakhil ប៉ែកខាងត្បូង
ទីក្រុង Baghdad ដែលធ្វើឲ្យ ១៨ នាក់ត្រូវស្លាប់និង ៤៥ នាក់រងរបួស។ ការផ្ទុះ
ដោយគ្រាប់បែកមួយទៀតក៏បានកើតឡើងនៅផ្សារ Shallal ប៉ែកខាងកើត
ទីក្រុង  Baghdad  ដែលធ្វើឲ្យមនុស្សចំនួន ៥ នាក់ត្រូវស្លាប់និង ១៦ នាក់ទៀត
រងរបួស។​ អង្ការរដ្ឋ ឥស្លាមស្វ័យប្រកាស (IS) ទទួលស្គាល់ដំណើរការវាយប្រហារ
ដោយគ្រាប់បែកនៅ តំបន់ Karrada Dakhil។ ប៉ុន្តែ គ្មានអង្គការណាមួយទទួល
ខុសត្រូវក្នុងការវាយប្រហារទៅលើផ្សារ Shallal​ នៅឡើយ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ