ការប៉ះទង្គិចនៅកើតមានឡើងនៅតំបន់ខាងកើតអ៊ុយក្រែន


ការប៉ះទង្គិចនៅកើតមានឡើងនៅតំបន់ខាងកើតអ៊ុយក្រែន - ảnh 1
ការប៉ះទង្គិចនៅកើតមានឡើងនៅតំបន់ខាងកើតអ៊ុយក្រែន (Image: VTV)

(VOVworld) – នាថ្ងៃទី ២៦ ឧសភា ជនប្រដាប់អាវុធរបស់កំលាំងប្រឆាំងនៅតំបន់ ខាងកើតអ៊ុយក្រែនចំនួន ៤ នាក់ ទាហានរដ្ឋាភិបាលអ៊ុយក្រែន ១ នាក់និងជនស៊ីវិល មួយនាក់ទៀតត្រូវស្លាប់ក្នុងការប៉ះទង្គិចគ្នាដែលបានកើតមានឡើងនៅតំបន់ជំលោះ
ភាគខាងកើតអ៊ុយក្រែនដោយមិនអើពើដល់បទឈប់បាញ់ដែលភាគីនានាទទួល
បាននាខែកុម្ភៈកន្លងទៅ។ អ្នកនាំពាក្យកងទ័ពរដ្ឋាភិបាលអ៊ុយក្រែន លោក Andryi
Lysenko បានឲ្យដឹងថា៖ ការបាញ់កាំភ្លើងធំបានធ្វើឲ្យទាហានអ៊ុយក្រែនចំនួន ១២
នាក់ទៀងរង របួស។ ទោះបីជា ភាគីនានានៅអ៊ុយក្រែនទទួលបានកិច្ចព្រមព្រៀង
ឈប់បាញ់នាខែ កុម្ភៈកន្លងទៅនៅទីក្រុង Minsk របស់បែឡារុសក្តី ប៉ុន្តែ ការប៉ះ
ទង្គិចនៅបន្តកើតមានឡើងជាបន្តបន្ទាប់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ