ការបំផ្ទុះដ៏ធំមួយបានកើតឡើងនៅតំបន់ភាគខាងកើតអ៊ុយក្រែន

(VOVWORLD) - ក្នុងពេលជាមួយគ្នានោះ ទីភ្នាក់ងារសារព័ត៌មាន Reuters បានដកស្រង់ប្រភព ព័ត៌មានពីទីភ្នាក់ងារ Interfax (រុស្ស៊ី) ឲ្យដឹងថា បំពង់បង្ហូរឧស្ម័នហ្គាសមួយនៅសាធា រណៈរដ្ឋប្រជាមានីត Luhansk ស្វ័យប្រកាស ក៏បានផ្ទុះហើយឆាបឆេះនាល្ងាចថ្ងៃទី១៨ ខែកុម្ភៈ ផងដែរ។ ទោះជាយ៉ាងណាក៏ដោយ នៅមិនទាន់ដឹងថា តើរឿងហេតុនេះ បណ្ដាលឲ្យមានការស្លាប់និងរងរបួសដែរឬអត់។

ការបំផ្ទុះដ៏ធំមួយបានកើតឡើងនៅតំបន់ភាគខាងកើតអ៊ុយក្រែន - ảnh 1ទាហានអ៊ុយក្រែនឈរយាមនៅទីរួមស្រុក Zolote តំបន់ Lugansk ភាគខាងកើតអ៊ុយក្រែនកាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩។ (រូបថត៖ AFP/TTXVN)
ទីភ្នាក់ងារសារព័ត៌មាន Tass (រុស្ស៊ី) បានឲ្យដឹងថា ករណីបំផ្ទុះដ៏ធំមួយបានកើត ឡើងនារសៀលថ្ងៃទី១៨ ខែកុម្ភៈ នៅមជ្ឈមណ្ឌលទីក្រុង Donetsk នៅភាគខាងកើត អ៊ុយក្រែន ប៉ុន្តែមិនទាន់មានដំណឹងអំពីការខូចខាតឬការស្លាប់និងរបួសនៅឡើយ។ រថយន្តមួយគ្រឿងបានផ្ទុះនៅក្នុងទីចំណតក្បែរអគារទីស្នាក់ការអាជ្ញាធរមូលដ្ឋាន។ ប្រជាជន Donetsk ត្រូវបានសំណូមពរឲ្យរក្សាភាពអត់ធ្មត់ ការប្រុងប្រយ័ត្ន ហើយ ជៀសវាងធ្វើដំណើរ។
ក្នុងពេលជាមួយគ្នានោះ ទីភ្នាក់ងារសារព័ត៌មាន Reuters បានដកស្រង់ប្រភព ព័ត៌មានពីទីភ្នាក់ងារ Interfax (រុស្ស៊ី) ឲ្យដឹងថា បំពង់បង្ហូរឧស្ម័នហ្គាសមួយនៅសាធា រណៈរដ្ឋប្រជាមានីត Luhansk ស្វ័យប្រកាស ក៏បានផ្ទុះហើយឆាបឆេះនាល្ងាចថ្ងៃទី១៨ ខែកុម្ភៈ ផងដែរ។ ទោះជាយ៉ាងណាក៏ដោយ នៅមិនទាន់ដឹងថា តើរឿងហេតុនេះ បណ្ដាលឲ្យមានការស្លាប់និងរងរបួសដែរឬអត់។
កាលពីមួយថ្ងៃមុននោះ នៅតំបន់ Donbass បានផ្ទុះឡើងជម្លោះដ៏ធ្ងន់ធ្ងរបំផុត ក្នុងអំឡុងពេល៧ឆ្នាំកន្លងមក។ អ្នកសង្កេតការណ៍នៃអង្គការសន្តិសុខនិងសហប្រតិ បត្តិការអឺរ៉ុប (OSCE) បានកត់ត្រាការរំលោភបំពានលើបទឈប់បាញ់រហូតដល់៨០ ករណី នៅតាមខ្សែព្រំដែនរវាងរុស្ស៊ីនិងអ៊ុយក្រែន។ រដ្ឋអំណាចអ៊ុយក្រែននិងកងកម្លាំង សេនាជននៅ Donbass បានចោទប្រកាន់គ្នាលើការវាយប្រហារដោយកាំភ្លើងធំនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ