ការបំផ្ទុះ​​នៅ​អាកាសយានដ្ឋាន​យោធារុស្ស៊ី​នៅ​ឧបទ្វីប Crimea

(VOVWORLD) - ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានដកស្រង់សេចក្តីប្រកាស របស់ប្រមុខនៃសាធារណរដ្ឋ Crimea លោក Sergei Aksyonov ដោយបញ្ជាក់ថា មានមនុស្ស ១ នាក់បានស្លាប់ និង ៥ នាក់ទៀតរងរបួស ដោយសារតែការផ្ទុះឃ្លាំងអាវុធនៅអាកាសយានដ្ឋាន Saki ក្បែរភូមិ Novofedorovka នៅលើឧបទ្វីប Crimea។
ការបំផ្ទុះ​​នៅ​អាកាសយានដ្ឋាន​យោធារុស្ស៊ី​នៅ​ឧបទ្វីប Crimea - ảnh 1ផ្សែងហុយឡើងបន្ទាប់ពីការផ្ទុះនៅឧបទ្វីប Crimea ថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០២២។ (រូបថត៖ Kyiv Post/ TTXVN)

ក្នុងចំណោមអ្នករងរបួសមានទាំងកុមារផងដែរ។ អាជ្ញាធរមូលដ្ឋានបានហ៊ុំព័ទ្ធតំបន់នេះ ហើយកំពុងតាមដានភ្លើងឆេះ។ ប្រជាជនប្រហែល ៣០ នាក់ដែលរស់នៅក្បែរតំបន់ព្រលានយន្តហោះត្រូវបានជម្លៀសទៅកាន់កន្លែងសុវត្ថិភាព។

មុននោះ ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសពីការផ្ទុះគ្រាប់បែកអាកាសចរណ៍ជាច្រើនប្រភេទ នៅឯកន្លែងផ្ទុកដែលទើបបានកែលម្អ នៅអាកាសយានដ្ឋាន Saki ជិតភូមិ Novofedorovka ក្នុងឧបទ្វីប Crimea។ ក្រសួងការពារជាតិរុស្ស៊ីបានអះអាងថា មិនមានការវាយប្រហារណាមួយ និងមិនមានឧបករណ៍អាកាសចរណ៍ណាមួយរងការខូចខាតឡើយ ហើយវិធានការផ្សេងទៀតកំពុងត្រូវបានអនុវត្តណ៍ដើម្បីកំណត់ពីមូលហេតុនៃឧប្បត្តិហេតុនេះ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ