ការបំភាយឧស្ម័ន CO2 សកលលើសពី ៤០ ពាន់លានតោនក្នុងឆ្នាំនេះ

(VOVWORLD) -  របាយការណ៍ថវិកាកាបូនសកលដែលត្រូវបានចេញផ្សាយនៅថ្ងៃទី ៥ ខែធ្នូ ក្នុងសន្និសីទលើកទី ២៨ របស់បណ្ដាភាគីចូលរួមអនុសញ្ញាក្របខ័ណ្ឌអង្គការសហ ប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ - COP28 ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុង ឌូបៃ (UAE) បានបង្ហាញថា ការបំភាយឧស្ម័ន CO2 ពីការដុតឥន្ធនៈហ្វូស៊ីលបន្តឈាន ដល់កំណត់ត្រាក្នុងឆ្នាំនេះ។

ការបំភាយឧស្ម័ន CO2 សកលលើសពី ៤០ ពាន់លានតោនក្នុងឆ្នាំនេះ - ảnh 1ឧស្ម័នបំភាយចេញពីរោងចក្រថាមពលធ្យូងថ្មនៅ New Haven រដ្ឋ West Virginia សហរដ្ឋអាមេរិក។ (រូបថត៖ AFP/TTXVN)
យោងតាមរបាយការណ៍ បណ្តាប្រទេសជុំវិញពិភពលោកបានបំភាយឧស្ម័ន CO2 សរុប ៣៦,៨ ពាន់លានតោនពីឥន្ធនៈហ្វូស៊ីលក្នុងឆ្នាំនេះ។ ប្រសិនបើរាប់បញ្ចូល ការបំភាយឧស្ម័នពីការប្រើប្រាស់ដីនោះ ការបំភាយឧស្ម័ន CO2 សកលនឹងមានចំនួន សរុប ៤០,៩ ពាន់លានតោនក្នុងឆ្នាំនេះ កើនឡើង ១,៤% បើធៀបនឹងកម្រិតមុន Covid-១៩ និងជាកម្រិតខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ។
របាយការណ៍នេះបញ្ជាក់ថា ការបំភាយឧស្ម័នចេញពីធ្យូងថ្ម ប្រេង និងឧស្ម័ន សុទ្ធតែកើនឡើង ជាពិសេសនៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចអភិវឌ្ឍន៍ឈានមុខគេ ដូចជាប្រទេសឥណ្ឌា (កើនឡើង ៨,២%) និងប្រទេសចិន (កើនឡើង ៤%)។ ទោះជាយ៉ាងណាក៏ដោយ យោងតាមការវាយតម្លៃរបស់មជ្ឈមណ្ឌលស្រាវជ្រាវថាមពលនិង ខ្យល់ស្អាត (CREA) ការបំភាយឧស្ម័នរបស់ប្រទេសចិននឹងចាប់ផ្តើមថយចុះចាប់ពី ឆ្នាំក្រោយ អាស្រ័យដោយគម្រោងថាមពលកកើតឡើងវិញទ្រង់ទ្រាយធំដែលកំពុងត្រូវ បានដាក់ពង្រាយនៅក្នុងប្រទេសនេះ។ ទន្ទឹមនឹងនេះដែរ ទោះបីជានៅតែស្ថិតក្នុងកម្រិតខ្ពស់ក៏ដោយ ក៏ការបំភាយឧស្ម័នរបស់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប (EU) ក្នុងឆ្នាំនេះមានការថយចុះបើធៀបនឹងឆ្នាំមុន ជាមួយនឹងអត្រា បន្ថយ ៣% និង ៧,៤%។ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានឲ្យដឹងថា៖
“ការបំភាយឧស្ម័ននៃសហភាពអឺរ៉ុបបានឈានដល់កម្រិតកំពូល ហើយយើងខ្ញុំ កំពុងកាត់បន្ថយការបំភាយឧស្ម័ន។ យើងខ្ញុំកំពុងស្ថិតនៅក្នុងដំណើរយកឈ្នះលើគោលដៅដែលបានដាក់ចេញសម្រាប់ឆ្នាំ២០៣០។ យើងខ្ញុំក៏ទើបតែអនុម័តលើច្បាប់មួយដើម្បីកាត់បន្ថយការបំភាយឧស្ម័នមេតានយ៉ាងខ្លាំង”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ