ការប្រកួតកីឡានិស្សិតអាស៊ីអាគ្នេយ៍លើកទី១៧បើកនៅឥណ្ឌូនេស៊ី

(VOVworld) - នាយប់ថ្ងៃទី១០ ធ្នូ​ ពិធីបើកការប្រកួតកីឡានិស្សិតអាស៊ីអាគ្នេយ៍លើក
ទី១៧ បានប្រព្រឹត្តទៅនៅទីក្រុង Palembang របស់ឥណ្ឌូនេស៊ីដោយមានការចូលរួម
របស់កម្មាភិបាល គ្រូបបង្វឹក កីឡាករកីឡាការិនីចំនួន៣ពាន់នាក់របស់ប្រទេសទាំង
១១ក្នុងតំបន់។ដោយប្រធានបទ “បេះដូង១ អាស៊ាន១” ពិធីបើកនេះបានប្រព្រឹត្តទៅ
ដ៏ផុលផុសនិងពោពេញទៅដោយអត្តសញ្ញាវប្បធម៌ឥណ្ឌូនេស៊ី។នៅការប្រកួត
លើកនេះក្រុមកីឡាករនិងចូលរួមប្រកួតក្នុងវិញ្ញាសារចំនួន២០ដោយមានមេដាយ
២២៥គ្រឿង។

ការប្រកួតកីឡានិស្សិតអាស៊ីអាគ្នេយ៍លើកទី១៧បើកនៅឥណ្ឌូនេស៊ី - ảnh 1
ក្រុមកីឡានិសិត្សវៀតណាមក្នុងពិធីបើក (រូបថត៖TTXVN)


ក្រុមកីឡានិសិត្សវៀតណាមមានកីឡាករកីឡាការិនីចំនួន៥០នាក់ចូលរួមប្រកួត
ក្នុងវិញ្ញា សារ៦ រួមមាន៖អត្តពលកម្ម ហែលទឹក ប៉េងប៉ុង តែក្វាន់ដូ ការ៉ាតេដូ និង
លេងអុក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ