ការប្រយុទ្ធតតាំងគ្នានៅ ឥណ្ឌូនេស៊ី

(VOVWORLD) -នាថ្ងៃទី ១៥ ឧសភា កងកម្លាំងសន្តិសុខប្រឆាំងភេរវកម្មនៅខេត្ត Sumatra ភាគខាងជើងរបស់ ឥណ្ឌូនេស៊ីបានកំទេចចោលខ្មាន់កាំភ្លើងពីនាក់ ក្នុងការប្រយុទ្ធតតាំងគ្នានៅទីនេះ។ 
ការប្រយុទ្ធតតាំងគ្នានៅ ឥណ្ឌូនេស៊ី - ảnh 1ការប្រយុទ្ធតតាំងគ្នានៅ ឥណ្ឌូនេស៊ី 

យោងតាមប្រព័ន្ធផ្សព្វផ្សាយមូលដ្ឋានបានឲ្យដឹងថា៖ ករណីពោលខាងលើបានកើតឡើងខណៈដែលអង្គភាពប៉ូលីសប្រឆាំងភេរវកម្មរបស់ ឥណ្ឌូនេស៊ីបានអនុវត្តន៍ការហ៊ុំព័ទ្ធមុខសញ្ញាទាំងនេះនៅមន្ទីពេទ្យពហុព្យាបាល Tengku Mansyur នៅខេត្ត Sumatra ភាគខាងជើង។

ករណីពោលខាងលើបានកើតមានឡើង ខណៈដែល ឥណ្ឌូនេស៊ីមិនទាន់បញ្ឈប់ការរង្គោះរង្គើដោយការបំផ្ទុះគ្រាប់បែកជាបន្តបន្ទាប់នៅទីក្រុង Surabaya តម្រង់ទៅលើវិហារកាតូលិកគ្រីស្ទសាសនាចំនួន ៣ ។ ករណីវាយប្រហារទាំងនេះបានកើតឡើងក្នុងកាលៈទេសៈសន្តិសុខនៅឥណ្ឌូនេស៊ីកំពុងបានរឹតបន្តឹង ខណៈដែលជនឥស្លាមនៅប្រទេសខ្លួនបានត្រៀមរៀបចំសម្រាប់ខែពិធីបុណ្យ Ramadan៕

ប្រតិកម្មទៅវិញ

ផ្សេងៗ