ការប្រារព្ធពិធីបុណ្យវិសាខបូជាព.ស២៥៦២នៅតំបន់នានាទូទាំងប្រទេស

(VOVWORLD) - នាថ្ងៃទី២៩ឧសភា (ពោលគឺថ្ងៃទី១៥កើតខែពិសាខ) នៅវត្ត Tu Dam ទីក្រុង Hue គណៈកម្មការភិបាល សមាគមព្រះពុទ្ធសាសនាវៀតណាមខេត្ត Thua Thien Hue បានរៀបចំប្រារព្ធពិធីបុណ្យវិសាខបូជាព្រះពុទ្ធសាសនាគ្រឹះសករាជ២៥៦២។ 
ការប្រារព្ធពិធីបុណ្យវិសាខបូជាព.ស២៥៦២នៅតំបន់នានាទូទាំងប្រទេស - ảnh 1ពិធីអុជធូបក្នុងពិធីបុណ្យវិសាខបូជា ព.ស ២៥៦២ 

ពិធីបុណ្យនេះបានប្រារព្ធក្នុងបរិយាកាសយ៉ាងរលូននិងអធឹកអធន។ បន្ទាប់ពិធីបុណ្យ ព្រះ តេជគុណ Thich Duc Thanh ប្រធានគណៈកម្មការអភិបាលសមាគមព្រះពុទ្ធសាសនាវៀត ណាមខេត្ត Thua Thien Hue និងជាប្រធានគណៈចាត់តាំងពិធីបុណ្យវិសាខបូជា ព.ស ២៥៦២ អញ្ជើញថ្លែងសាររបស់ធម្មាធិបតីសមាគមព្រះពុទ្ធសាសនាវៀតណាម។ នៅក្នុងពិធីនេះ ព្រះ តេជគុណ Thich Hue An និងពុទ្ធសាសនិកទាំងអស់បានអុជធូប បួងសួងសុំឲ្យប្រទេសជាតិសម្បូររុងរឿង សាសនាព្រះពុទ្ធគងវង្សជារៀងរហូត ពិភពលោករស់នៅក្នុងភាពសុខសាន្តត្រាន។

ក្នុងថ្ងៃដដែល គណៈកម្មការអភិបាលសមាគមព្រះពុទ្ធសាសនាវៀតណាមនៅទីក្រុង Can Tho ក៏បានរៀបចំប្រារព្ធពិធីបុណ្យវិសាខបូជា ព.ស ២៥៦២ នៅមណ្ឌលសាសនា សមាធិ Truc Lam Phuong Nam។ នៅក្នុងពិធីបុណ្យនេះ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Can Tho លោក Vo Thanh Thong បានជូនពរពុទ្ធសាសនិកលើទូទាំងទីក្រុង ទទួលបុណ្យវិសាខបូជាក្នុងបរិយា កាសសប្បាយរីករាយ សុភមង្គលនិងសុខសាន្តត្រាន្ត។  ក្នុងថ្ងៃដដែល នៅវត្ត Vien Quang ទីក្រុង Chau Doc សមាគមព្រះពុទ្ធសាសនាវៀតណាមខេត្ត An Giang ក៏បានរៀបចំពិធីអំណរមហាពិធីបុណ្យវិសាខបូជាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ