ការប្រឡង “តើអ្នកយល់ដឹងអ្វីខ្លះអំពីវៀតណាមឆ្នាំ២០២០” រួមចំណែកផ្សព្វ ផ្សាយទឹកដីនិងមនុស្សវៀតណាម

(VOVWORLD) - ក្រៅពីការប្រគល់ពានរង្វាន់ជូនមិត្តអ្នកស្ដាប់ដែល ចូលរួមឆ្លើយសំណួរជាផ្លូវការទាំង៦នៃការប្រឡងនោះ គណៈចាត់តាំងបាន សម្រេចចិត្តប្រគល់ពានរង្វាន់ពិសេសមួយបន្ថែមទៀតជូនមិត្តអ្នកស្ដាប់ដែលមានការចែករំលែកគួរឲ្យចាប់អារម្មណ៍បំផុតអំពីជោគជ័យរបស់ វៀតណាម ក្នុងការងារបង្ការនិងប្រយុទ្ធប្រឆាំងជំងឺ Covid-19 ឬមិត្តអ្នកស្ដាប់ដែលច្នៃ ប្រឌិតឡើងពាក្យស្លោកឬសារដ៏វិសេសវិសាលនិងទាញអារម្មណ៍ស្ដីពីជោគជ័យរបស់វៀតណាមក្នុងការឆ្លើយតបនឹងជំងឺឆ្លងនេះ។

ឆ្នាំ២០២០ជាឆ្នាំពិសេសចំពោះប្រទេសវៀតណាម។ ក្នុងឆ្នាំនេះ វៀត ណាមមានព្រឹត្តិការណ៍នយោបាយសំខាន់ជាច្រើនដូចជា៖ ពិធីរំលឹកខួប លើកទី១៣០នៃទិវាកំណើតរបស់លោកប្រធានហូជីមិញ ពិធីរំលឹកខួបលើក ទី៩០នៃទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាម ពិធីរំលឹកខួបលើកទី៧៥នៃទិវា បុណ្យឯករាជ្យជាតិនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម។ លើវិស័យ កិច្ចការបរទេសវិញ នេះក៏ជាឆ្នាំដែលវៀតណាមដើរតួនាទីជាប្រធានអាស៊ាន ឆ្នាំ២០២០ផងនិងជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអាណត្តិ២០២០-២០២១ទៀតផង។ ឆ្នាំ២០២០ក៏ជាឆ្នាំគម្រប់ ខួបរយៈពេល៧៥ឆ្នាំនៃទិវាបង្កើតវិទ្យុសម្លេងវៀតណាមផងដែរ។ ក្នុង អំឡុងពេល៧៥ឆ្នាំកន្លងមកនេះ វិទ្យុសម្លេងវៀតណាមបានរួមចំណែកយ៉ាង សកម្មទៅក្នុងការផ្សព្វផ្សាយនិងឧទ្ទេសនាមទឹកដី មនុស្សវៀត ណាមទៅ កាន់ពិភពលោក។ ហើយការប្រឡង “តើអ្នកយល់ដឹងអ្វីខ្លះអំពីវៀតណាមឆ្នាំ ២០២០” ក៏បង្កប់នូវអត្ថន័យនេះផងដែរ។

ការប្រឡង “តើអ្នកយល់ដឹងអ្វីខ្លះអំពីវៀតណាមឆ្នាំ២០២០” ប្រព្រឹត្តទៅ ក្នុងកាលៈទេសៈដែលជំងឺ Covid-19 កំពុងរីករាលដាលលើទូទាំងសកល លោក។ ហេតុដូច្នេះ ក្រៅពីការប្រគល់ពានរង្វាន់ជូនមិត្តអ្នកស្ដាប់ដែល ចូលរួមឆ្លើយសំណួរជាផ្លូវការទាំង៦នៃការប្រឡងនោះ គណៈចាត់តាំងបាន សម្រេចចិត្តប្រគល់ពានរង្វាន់ពិសេសមួយបន្ថែមទៀតជូនមិត្តអ្នកស្ដាប់ដែលមានការចែករំលែកគួរឲ្យចាប់អារម្មណ៍បំផុតអំពីជោគជ័យរបស់វៀតណាម ក្នុងការងារបង្ការនិងប្រយុទ្ធប្រឆាំងជំងឺ Covid-19 ឬមិត្តអ្នកស្ដាប់ដែលច្នៃ ប្រឌិតឡើងពាក្យស្លោកឬសារដ៏វិសេសវិសាលនិងទាញអារម្មណ៍ស្ដីពីជោគជ័យរបស់វៀតណាមក្នុងការឆ្លើយតបនឹងជំងឺឆ្លងនេះ។

គណៈចាត់តាំងក៏បានសម្រេចចិត្តពន្យាពេលកាលកំណត់ទទួលអត្ថបទប្រឡងរហូតដល់ថ្ងៃទី៣១ កក្កដា ឆ្នាំ២០២០ ជំនួសឲ្យថ្ងៃទី១៥ កក្កដា ឆ្នាំ ២០២០ ដែលបានប្រកាសមុននេះផងដែរ។

យើងខ្ញុំសង្ឃឹមថា លោកអ្នកនាងនិងប្រិយមិត្តជាទីស្រឡាញ់រាប់អាន នឹងចូលរួមយ៉ាងសកម្មក្នុងការប្រឡង “តើអ្នកយល់ដឹងអ្វីអំពីវៀតណាមឆ្នាំ ២០២០”៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ