ការផ្តល់ទុន ODA របស់ដាណឺម៉ាក់សំរាប់វៀតណាមបានរួមចំណែកសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម

ការផ្តល់ទុន ODA របស់ដាណឺម៉ាក់សំរាប់វៀតណាមបានរួមចំណែកសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម - ảnh 1
ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung ជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតដាណឺម៉ាក់​លោក John Nielsen

(VOV)_ការផ្តល់ទុន ODA របស់ដាណឺម៉ាក់សំរាប់វៀតណាមបានរួម​ចំណែក
សំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ នេះគឺជាការអះអាង​របស់ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung នៅក្នុងជំនួប​សន្ទនាជាមួយឯកអគ្គរដ្ឋ
ទូតដាណឺម៉ាក់ ប្រចាំនៅវៀតណាម លោក John Nielsen នាព្រឹកថ្ងៃទី៣០ ធ្នូនៅទី
ក្រុងហាណូយ។ លោក Nguyen Sinh Hung បានលើកច្បាស់ថា៖ រដ្ឋសភា ប្រជាជន
វៀតណាម ​ចង់ចាំ​ជា​និច្ច ​និងថ្លែង​អំណរគុណចំពោះការជួយឧបត្ថម្ភដ៏ថ្លៃថ្លា ​ដែល
​​ដាណឺម៉ាក់​បានលៃទុកសំរាប់វៀតណាម។

          ​លោក John Nielsen​ បានសម្ដែងនូវចំណាប់អារម្មណ៍័យ៉ាងខ្លាំងក្លាចំពោះការ
អភិវឌ្ឍន៍សេដ្ឋ​កិច្ចសង្គមរបស់វៀតណាមនាពេលកន្លងទៅ ជាពិសេសគឺការផ្លាស់ប្តូរ
ថ្មីនៃសកម្មភាពរបស់រដ្ឋសភានិងបណ្ដាគោលនយោបាយទាក់ទាញទុនវិនិយោគ …
លៗ។ ​ លោក John Nielsen ក៏បានសង្កត់ធ្ងន់ដែរថា៖នាពេល​ខាងមុខនេះ ដាណឺម៉ាក់
នឹងបន្តផ្តល់ទុន ODA សំរាប់វៀតណាម ជាពិសេសគឺវិស័យបំរ៉ែបំរួលអាកាសធាតុ
 វប្បធម៌និងអប់រំ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ