ការផ្សព្វផ្សាយទេសចរណ៍ខេត្ត Quang Binh និងវៀតណាមតាមរយៈខ្សែភាពយន្ត

(VOVWORLD) - នាថ្ងៃទី២៦ខែតុលា ខាងមុខនេះ ខ្សែភាពយន្ត "មនុស្សអមតៈ" របស់អ្នកដឹកនាំរឿង លោក Vitor Vu នឹងចាក់ផ្សាយជាសាធារណៈនៅលើទូទាំងប្រទេស។
ការផ្សព្វផ្សាយទេសចរណ៍ខេត្ត Quang Binh និងវៀតណាមតាមរយៈខ្សែភាពយន្ត - ảnh 1ទេសភាពមួយដ៏ស្រស់ស្អាតនៅក្នុងខ្សែងរឿង«មនុស្សអមតៈ» 

នេះជាខ្សែភាពយន្តមួយដែលត្រូវបានវាយតម្លៃជាភាពយន្ត ដែលមានការទាក់ទាញបំផុត ដោយមានការវិនិយោគយ៉ាងផ្ចិតផ្ចង់និងមានសាច់រឿងប្លែកៗ។ ជាពិសេស ទេសភាពក្នុងខ្សែភាពយន្តនេះត្រូវបានថតនៅខេត្ត ក្រុងជាច្រើនទូទាំងប្រទេស វៀតណាម ក្នុងនោះមានខេត្ត Quang Binh ដែលជាកន្លែងមួយ មានរូងភ្នំដ៏ល្បីឈ្មោះបំផុត ហើយប្រការនេះបានរួមចំណែកយ៉ាងសកម្ម ក្នុងការផ្សព្វផ្សាយនិងពន្លឿនវិស័យទេសចរណ៍នៅខេត្ត Quang Binh និយាយដោយឡែកនិងប្រទេសវៀតណាម និយាយរួម។

"មនុស្សអមតៈ" ជារឿងមួយដែលនិទានអំពីបុរសម្នាក់ដែលរស់ នៅឆ្លងកាត់រយៈពេល៣សតវត្សន៍ហេតុដូច្នេះហើយ ក្រុមថតរឿងត្រូវចំណាយរយៈពេល ២ឆ្នាំដើម្បីស្វែងរកទេសភាព នៅតំបន់ទាំង៣នៅប្រទេសវៀតណាម។ ក្នុងនោះភាគច្រើនថតនៅខេត្ត Quang Binh ដែលជាខេត្តមានប្រព័ន្ធរូងភ្នំ Tu Lan វិថីហូជីមិញ ជាដើម។ រឿង "មនុស្សអមតៈ" ក៏ជាខ្សែភាពយន្តដំបូងបង្អស់របស់វៀតណាមដែលថតនៅក្នុងប្រព័ន្ធរូងភ្នំនៅខេត្ត Quang Binh ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ