ការពារប្រជាពលរដ្ឋពាក់ព័ន្ធនឹងអគ្គីភ័យនៅទីក្រុង Manchester ប្រទេសអង់គ្លេស

(VOVWORLD) - យោងតាមស្ថានទូតវៀតណាមប្រចាំនៅចក្រភពអង់គ្លេស កាលពីថ្ងៃទី ១៦ ខែសីហា ប៉ូលីស Manchester បានប្រកាសថា ពួកគេបានរកឃើញសាកសពមួយផ្សេងទៀតនៅក្នុងអគារដែលឆេះនៅ Oldham ទីក្រុង Manchester។ 

ប៉ូលិសបាននិយាយថា នឹងបន្តស្រាវជ្រាវរហូតដល់ប្រាកដថា មិនមានជនរងគ្រោះនៅកន្លែងកើតហេតុនោះទេ។ រហូតមកដល់ពេលនេះ បានរកឃើញជនរងគ្រោះចំនួន៤នាក់ នៅក្នុងផ្ទះដែលឆេះ ហើយជនរងគ្រោះម្នាក់ត្រូវបានគេស្គាល់ថាជាជនជាតិវៀតណាម។ នៅថ្ងៃទី១៣ ខែសីហា នាយកដ្ឋានកុងស៊ុលក្រសួងការបរទេសបានទាក់ទង និងផ្ញើសាររំលែកទុក្ខដល់ក្រុមគ្រួសារពលរដ្ឋរងគ្រោះ។ អាជ្ញាធរនៃប្រទេសទាំងពីរកំពុងសម្របសម្រួលយ៉ាងសកម្មដើម្បីកំណត់អត្តសញ្ញាណជនរងគ្រោះដែលនៅសេសសល់យ៉ាងឆាប់រហ័ស។ ក្រសួងការបរទេស នាយកដ្ឋានកុងស៊ុល និងស្ថានទូតវៀតណាមប្រចាំនៅចក្រភពអង់គ្លេស តែងតែតាមដានយ៉ាងយកចិត្តទុកដាក់លើការវិវត្តនៃករណីនេះ សម្របសម្រួលយ៉ាងសកម្មជាមួយអាជ្ញាធរនៃប្រទេសទាំងពីរដើម្បីកំណត់អត្តសញ្ញាណជនរងគ្រោះ ជំរុញការស៊ើបអង្កេត និងបញ្ជាក់ពីរឿងហេតុ និងជួយឧបត្ថម្ភដល់គ្រួសារជនរងគ្រោះដែលមានបញ្ហាកើតមានឡើងក្នុងការធ្វើកោសល្យវិច័យ តាមបំណងរបស់ក្រុមគ្រួសារ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ