ក្រុម​ sepatakraw នារីវៀតណាមឈ្នះជើងឯកលើវិញ្ញាសា ៤ នាក់នៃពានរង្វាន់ sepatakraw ពិភពលោកឆ្នាំ ២០២៣

(VOVWORLD) - ក្រុមជម្រើសជាតិបុរសដណ្ដើមបានមេដាយសំរឹទ្ធលើវិញ្ញសា ៤ នាក់។ លើវិញ្ញាសា Hoop សម្រាប់បុរស និងនារី ក្រុមជម្រើសវៀតណាមដណ្ដើមបានមេដាយប្រាក់ចំនួន ១ គ្រឿង និងមេដាយសំរឹទ្ធចំនួន ១ គ្រឿងទៀត។
ក្រុម​ sepatakraw នារីវៀតណាមឈ្នះជើងឯកលើវិញ្ញាសា ៤ នាក់នៃពានរង្វាន់ sepatakraw ពិភពលោកឆ្នាំ ២០២៣ - ảnh 1ក្រុម sepatakraw នារីវៀតណាម

កាលពីម្សិលមិញ (ថ្ងៃទី ១៦ ខែកក្កដា) ក្រុមជម្រើសជាតិ sepatakraw នារីវៀតណាមយកឈ្នះក្រុមជម្រើសជាតិ sepatakraw នារីឥណ្ឌូនេស៊ីក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រលើវិញ្ញាសា ៤ នាក់ ជើងឯក sepatakraw ពិភពលោក World Cup Championship 2023 ដែលប្រព្រឹត្តិទៅនៅថៃ។ ក្រៅពីមេដាយមាសលើវិញ្ញាសា ៤ នាក់ ក្រុមជម្រើសជាតិ sepatakraw នារីវៀតណាមក៏ដណ្ដើមបានមេដាយប្រាក់លើវិញ្ញាសា ៣ នាក់។ លើវិញ្ញាសា Regu នារី ក្រុមជម្រើសជាតិវៀតណាមដណ្ដើមបានមេដាយសំរឹទ្ធ។

ក្រុមជម្រើសជាតិបុរសដណ្ដើមបានមេដាយសំរឹទ្ធលើវិញ្ញសា ៤ នាក់។ លើវិញ្ញាសា Hoop សម្រាប់បុរស និងនារី ក្រុមជម្រើសវៀតណាមដណ្ដើមបានមេដាយប្រាក់ចំនួន ១ គ្រឿង និងមេដាយសំរឹទ្ធចំនួន ១ គ្រឿងទៀត។

ពានរង្វាន់ sepatakraw ពិភពលោក World Cup Championship 2023 បានប្រព្រឹត្តិទៅនៅថៃ ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១៦ កក្កដា ដោយទាក់ទាញបានការចូលរួមរបស់ក្រុមជម្រើសជាតិចំនួន ៣៦ ក្រុមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ