ក្រុមការងាររបស់ខុទ្ទកាល័យរដ្ឋសភាវៀតណាមទៅបំពេញទស្សនកិច្ចការងារនៅ អ៊ីតាលី

(VOVWORLD) -ចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៤ កញ្ញា ក្រុមការងារខុទ្ទកាល័យរដ្ឋសភាវៀត ណាម ដឹកនាំ ដោយអនុប្រធានខុទ្ទកាល័យរដ្ឋសភា លោក Pham Dinh Toan បានទៅបំពេញទស្សកិច្ចការងារនៅអ៊ីតាលី។ 
ក្រុមការងាររបស់ខុទ្ទកាល័យរដ្ឋសភាវៀតណាមទៅបំពេញទស្សនកិច្ចការងារនៅ អ៊ីតាលី - ảnh 1

ក្នុងរយៈពេលស្នាក់នៅទីនេះ គណៈប្រតិភូបានទទួលជួប ជាមួយអនុប្រធានសភាជាន់ទាបអ៊ីតាលីលោកស្រី Marina Sereni ជួបធ្វើការជាមួយ គណៈកម្មាធិការរដ្ឋធម្មនុញ្ញសភាជាន់ទាប លោក Andrea Mazziotti Celso។ក្នុង បណ្តាជំនួបនេះ ភាគីទាំងពីរបានជូនដំណឹងឲ្យគ្នាទៅវិញទៅមកអំពីស្ថានភាពសេដ្ឋកិច្ច  នយោបាយរបស់ប្រទេសនីមួយៗ អំពីការងារ ភារកិច្ចដែលមានការយកចិត្តទុកដាក់ ដូចគ្នា ជាពិសេស ផ្លាស់ប្តូរបទពិសោធន៍លើវិស័យតាក់តែងច្បាប់ ឃ្លាំមើល និងសកម្មភាពនៃខុទ្ទកាល័យរដ្ឋសភាជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ