ក្រុមការងាររបស់នាយករដ្ឋមន្រ្តីបានរួមចំណែកជាវិជ្ជមានដល់ជោគជ័យក្នុងការដឹកនាំរបស់រដ្ឋាភិបាលនិងនាយករដ្ឋមន្ត្រី

(VOVWORLD) - លោកនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា ក្រុមការងារបានចូលរួមចំណែកយ៉ាងសំខាន់លើជោគជ័យក្នុងការដឹកនាំរបស់រដ្ឋាភិបាលនិងនាយករដ្ឋមន្រ្តីរដ្ឋាភិបាលក្នុងអាណត្តិនេះ។
ក្រុមការងាររបស់នាយករដ្ឋមន្រ្តីបានរួមចំណែកជាវិជ្ជមានដល់ជោគជ័យក្នុងការដឹកនាំរបស់រដ្ឋាភិបាលនិងនាយករដ្ឋមន្ត្រី - ảnh 1លោកនាយករដ្ឋមន្រ្តីដឹកនាំសន្និសីទតាមប្រព័ន្ធអ៊ីនធឺណេត ដើម្បីបូកសរុបប្រតិបត្តិការរយៈពេល ៥ ឆ្នាំរបស់ក្រុមការងារ (រូបថត៖ VGP)

នាព្រឹកថ្ងៃទី ១៦ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc  បានអញ្ជើញជាអធិបតីនៃសន្និសីទបូកសរុបរយៈពេល ៥ ឆ្នាំនៃប្រតិបត្តិការរបស់ក្រុមការងាររបស់នាយករដ្ឋមន្រ្តី។ ជាមួយនឹងពាក្យស្លោក កសាងរដ្ឋាភិបាលសុចរិតភាព ស្ថាបនា ធ្វើសកម្មភាពបម្រើដល់ប្រជាជននិងអាជីវកម្ម លោកនាយករដ្ឋមន្រ្តីបានផ្តួចផ្តើមគំនិត បង្កើតក្រុមការងាររបស់នាយករដ្ឋមន្រ្តី នៅខែសីហាឆ្នាំ ២០១៦ ហើយក្រុមនេះ បានចូលរួមចំណែកយ៉ាងមានប្រសិទ្ធភាព ក្នុងការអនុវត្តបាវចនាប្រតិបត្តិការរបស់រដ្ឋាភិបាល។ ដោយ កោតសរសើរចំពោះក្រុមការងារដែលបានបំពេញយ៉ាងល្អប្រសើរនូវភារកិច្ចដែលលោកនាយករដ្ឋមន្រ្តីប្រគល់ លោកនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា ក្រុមការងារបានចូលរួមចំណែកយ៉ាងសំខាន់ លើជោគជ័យក្នុងការដឹកនាំរបស់រដ្ឋាភិបាលនិងនាយករដ្ឋមន្រ្តីរដ្ឋាភិបាលក្នុងអាណត្តិនេះ។

“សកម្មភាពរបស់ក្រុមការងារបានរីកសុះសាយនិងជះឥទ្ធិពលវិជ្ជមានដល់ក្រសួង តំបន់និងទីភ្នាក់ងារជាច្រើនក្នុងការអនុវត្តការងារដែលបានកំណត់។ ក្រសួងនិងតំបន់ជាច្រើននៅទូទាំងប្រទេស ឈរលើស្មារតីក្រុមការងាររបស់នាយករដ្ឋមន្រ្តីហើយបានបង្កើតក្រុមការងារនៃក្រសួងនិងមូលដ្ឋានរបស់ខ្លួន ដើម្បីពិនិត្យនិងជំរុញកិច្ចការនិងភារកិច្ចរបស់តំបន់និងក្រ សួងនានា។ ហេតុដូច្នេះនេះហើយ បានជាក្រុមការងារចាប់ពីថ្នាក់មជ្ឈិម ដល់ថ្នាក់មូលដ្ឋាន បានដោះស្រាយការលំបាកនិងបញ្ហាជាច្រើន អំពីយន្តការនិងគោលនយោបាយសម្រាប់ប្រជាជននិងអាជីវកម្មបង្កើតទំនុកចិត្តជាមួយស្ថាប័ន សមាគមអាជីវកម្មនិងបុគ្គលដែលបានចូលក្នុងប្រព័ន្ធរដ្ឋបាលរបស់រដ្ឋក្នុងអាណត្តិនេះ”។ នេះបើយោងតាមប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc៕

ប្រតិកម្មទៅវិញ

ផ្សេងៗ