ក្រុមកីឡាវៀតណាមសម្រេចហួសគោលដៅដែលបានដាក់ចេញនៅមហោស្រពកីឡាសម្រាប់ជនពិការអាស៊ីឆ្នាំ២០១៨

(VOVWORLD) - ក្រោយរយៈពេលមួយសប្ដាហ៍ប្រព្រឹត្តទៅ មហោស្រពកីឡាសម្រាប់ជន ពិការអាស៊ីឆ្នាំ២០១៨ (Asian Para Games) បានបិទបញ្ចប់នាយប់ថ្ងៃទី១៣ ខែ តុលា នៅរដ្ឋធានីហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។ នៅពិធីបិទបញ្ចប់ គណៈចាត់ តាំងបានលើកតម្កើងកីឡាករកីឡាការិនីដែលមានស្នាដៃឆ្នើមៗនៅក្នុងមហោ ស្រពលើកនេះ ក្នុងនោះមានកីឡាករ Vo Thanh Tung នៃក្រុមកីឡាវៀតណាម។
ក្រុមកីឡាវៀតណាមសម្រេចហួសគោលដៅដែលបានដាក់ចេញនៅមហោស្រពកីឡាសម្រាប់ជនពិការអាស៊ីឆ្នាំ២០១៨ - ảnh 1 កីឡាករ Vo Thanh Tung ដណ្ដើមបានមេដាយមាសចំនួន៣គ្រឿងសម្រាប់ក្រុមកីឡាវៀតណាមនៅ Asian Para Games 2018 (រូបថត៖ TTXVN)


 
ក្រោយរយៈពេល៦ថ្ងៃប្រកួតដោយស្មារតីនិងការប្ដេជ្ញាចិត្តដ៏ខ្ពង់ខ្ពស់ បណ្ដា កីឡាករកីឡាការិនីវៀតណាមដណ្ដើមបានមេដាយសរុបចំនួន៤០គ្រឿង ក្នុង នោះមានមេដាយមាស៨គ្រឿង មេដាយប្រាក់៨គ្រឿងនិងមេដាយសំរិទ្ធ២៤ គ្រឿង។ នេះជាលទ្ធផលហួសគោលដៅដែលត្រូវបានដាក់ចេញនោះគឺដណ្ដើម បានមេដាយមាសតែ៤គ្រឿងប៉ុណ្ណោះ។

        បញ្ចប់ Asian Para Games 2018 ក្រុមកីឡាជនពិការវៀតណាមឈរ លំដាប់ទី១២ក្នុងចំណោមប្រទេសនិងតំបន់ដែនដីចូលរួមប្រកួតទាំង៤៤។ លំដាប់ទី១នៃតារាង មេដាយគឺក្រុមកីឡាចិនដោយឈ្នះមេដាយមាសចំនួន១៧២គ្រឿង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ