ក្រុមជម្រើសជាតិ U23 វៀតណាមទទួលបានជ័យជម្នះក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ U23 អាស៊ី ឆ្នាំ ២០១៨

(VOVWORLD) -នាថ្ងៃទី ២៣ មករា ក្នុងការប្រកួត វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនោះ ក្រុម U23 វៀតណាមទទួលបានជ័យជម្នះដោយ 4 ទលនឹង 3 ក្រោយរយៈពេល ១២០ នាទីប្រកួតគួរអោយជក់ចិត្ត។

ក្រុមជម្រើសជាតិ U23 វៀតណាមទទួលបានជ័យជម្នះក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ U23 អាស៊ី ឆ្នាំ ២០១៨ - ảnh 1ក្រុមជម្រើសជាតិ U23 វៀតណាមទទួលបានជ័យជម្នះ

ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ U23 អាស៊ី ឆ្នាំ ២០១៨ 

នាថ្ងៃទី ២៣ មករា ក្នុងការប្រកួត វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនោះ ក្រុម U23 វៀតណាមទទួលបានជ័យជម្នះដោយ 4 ទលនឹង 3 ក្រោយរយៈពេល ១២០ នាទី ប្រកួតគួរអោយជក់ចិត្ត។ ជ័យជម្នះនេះបានបង្កើតឡើងឯតទគ្គកម្មថ្មីក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់របស់ប្រទេសជាតិ ហើយឈានចូលវគ្គផ្តាច់ព្រ័ត្រ U23 អាស៊ី។ បន្ទាប់ពីការប្រកួតនេះ ប្រជាជន និងអ្នកគាំទ្រនៅទូទាំងប្រទេសបានអបអរសាទរចំពោះស្នាដៃរបស់ក្រុមជំរើសវៀតណាមផងដែរ។

ជ័យជំនះជាប្រវត្តិសាស្ត្ររបស់ក្រុមជំរើសបាល់ទាត់ U23 វៀតណាមទៅលើកាតាក្នុងវគ្គផ្តាច់ព្រ័ត្របាល់ទាត់ U23 អាស៊ី ដែលបានប្រព្រឹត្តិទៅនាល្ងាចថ្ងៃទី ២៣ មករានោះ បាននាំមកនូវមោទនភាពជូនប្រទេសជាតិ និងអ្នកគាំទ្រនៅទូទាំងប្រទេស។

នាល្ងាចថ្ងៃដដែល ខុទ្ទកាល័យប្រធានរដ្ឋបានស្នើឲ្យស្ថាប័នមានសមត្ថកិច្ចបំពេញបែបបទដាក់ជូនប្រធានរដ្ឋស្ដីពីការការប្រគល់គ្រឿងឥស្សរិយយស ឲ្យបានសក្តិសមនឹងការរួមវិភាគទានរបស់ក្រុមជំរើស U23 វៀតណាមចំពោះប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ