ក្រុមជម្រើសជាតិវៀតណាមនាំមុខក្នុងការប្រកួតដណ្តើមជើងឯកកីឡាទាត់សីពិភពលោកលើកទី ១០

(VOVWORLD) - ការប្រកួតដណ្តើមជើងឯកកីឡាទាត់សីពិភពលោកលើកទី ១០ ដែលត្រូវបានរៀបចំឡើងនៅប្រទេសបារាំងបានបិទបញ្ចប់នាថ្ងៃទី ២៤ ខែសីហា។  នៅក្នុងរយៈពេល២ថ្ងៃចុងក្រោយនៃការប្រកួតនេះ កីឡាករវៀតណាមទទួលជ័យ     ជំនះដោយដណ្តើមបានមេដាយមាសចំនួន ២ គ្រឿងក្នុងវិញ្ញាសារកីឡាទាត់សីសម្រាប់ក្រុមបុរស  និងក្រុមនារី។
ក្រុមជម្រើសជាតិវៀតណាមនាំមុខក្នុងការប្រកួតដណ្តើមជើងឯកកីឡាទាត់សីពិភពលោកលើកទី ១០ - ảnh 1 ក្រុមជម្រើសជាតិវៀតណាមនាំមុខក្នុងការប្រកួតដណ្តើមជើងឯកកីឡាទាត់សីពិភពលោកលើកទី ១០ (រូបថត៖ vov.vn)

ហេតុដូច្នេះហើយ នៅទីបញ្ចប់ការប្រកួតរយៈពេល ៤ ថ្ងៃ ដោយមានវិញ្ញាសារប្រកួតចំនួន ៧ ក្រុមជម្រើសជាតិវៀតណាមបានឈ្នះមេដាយមាសចំនួន ៥ គ្រឿងក្នុងវិញ្ញាសារទាត់សីសម្រាប់ឯកត្តជនបុរស ឯកត្តជននារី គូប្រុសស្រី ក្រុមបុរស - ក្រុមនារី រីឯមេដាយប្រាក់ ២ គ្រឿងបានប្រគល់ជូនដល់វិញ្ញាសារទាត់សីសម្រាប់គូបុរសនិងគូនារី តាមរយៈនោះក្រុមជម្រើសវៀតណាមបានការពារដោយជោគជ័យនូវចំណាត់ថ្នាក់លេខ១ លើក្រុមប្រកួតទាំងមូលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ