ក្រុមតាលីបង់ដណ្ដើមបានទីក្រុងចំនួន៣នៅភាគខាងជើងអាហ្វហ្កានីស្ថាន

(VOVWORLD) - នៅថ្ងៃទី៨ ខែសីហា កងកម្លាំងតាលីបង់បានបានពង្រីកតំបន់ដែនដីនៅភាគខាងជើងអាហ្វហ្គានីស្ថាន បន្ទាប់ពី ដណ្តើមបានទីតាំងចំនួន ៣ បន្ថែមទៀតនៅក្នុងតំបន់នេះ ដោយបង្កើនចំនួនទីតាំងខេត្តដែលកម្លាំងនេះដណ្តើមបានក្នុងកំឡុងពេលវាយប្រហារចាប់ផ្តើមពីថ្ងៃទី៦ខែសីហាឡើងដល់ចំនួន៥។

ក្រុមតាលីបង់បានប្រកាសថា ខ្លួនបានដណ្តើមយកទីតាំងខេត្តដែលមានឈ្មោះដូចគ្នារបស់ខេត្ត Kunduz និងខេត្ត Sar-e-Pul។ ព័ត៌មាននេះត្រូវបានក្រុមតាលីបង់បង្ហោះនៅលើបណ្តាញសង្គម Twitter ក្រោយមកក៏បានឲ្យដឹងថាកម្លាំងនេះបានដណ្តើមយកទីក្រុងតាឡូកាននៃខេត្តតាខារ។ ក្នុងនោះ Kunduz គឺជាគោលដៅសំខាន់បំផុត ដែលក្រុមតាលីបង់ដណ្ដើមបាន ចាប់តាំងពីការវាយប្រហារនៅខែឧសភា នៅពេលដែលក្រុមចម្រុះដឹកនាំដោយអាមេរិកបានចាប់ផ្តើមដំណាក់កាលចុងក្រោយនៃការដកកងទ័ពរបស់ខ្លួនចេញពីអាហ្វហ្គានីស្ថាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ