ក្រុមនានានៅប៉ាឡេស្ទីនប្រកាសសម្រេចបានកិច្ចព្រមព្រៀងឈប់បាញ់ជាមួយអ៊ីស្រាអែល

(VOVWORLD) - នៅថ្ងៃទី១៤ខែកក្កដា ក្រុមប៉ាឡេស្ទីនបាននិយាយថាពួកគេបានឈានដល់បទឈប់បាញ់ជាមួយអ៊ីស្រាអ៊ែលនៅក្នុងស្ថានភាពមានការកើនឡើងអំពើហឹង្សា បន្ទាប់ពីមីស៊ីលជាង២០០គ្រាប់ត្រូវបានគេបាញ់ចេញពីតំបន់ Gaza ចូលទៅក្នុងទឹកដីអ៊ីស្រាអ៊ែលហើយកងទ័ពអ៊ីស្រាអ៊ែលបានវាយប្រហារតបមក វិញ ចំគោលដៅជាច្រើនកន្លែងនៅក្នុងតំបន់ Gaza ។

ក្រុមនានានៅប៉ាឡេស្ទីនប្រកាសសម្រេចបានកិច្ចព្រមព្រៀងឈប់បាញ់ជាមួយអ៊ីស្រាអែល	 - ảnh 1 រូបថតៈ Reuters

នៅក្នុងសេចក្តីថ្លែងការណ៍មួយ អ្នកនាំពាក្យរបស់ក្រុម Hamas លោក Fawzi Barhoum បានឲ្យដឹងថា កិច្ចខិតខំប្រឹងប្រែងរបស់ភាគីទាំងសងខាងត្រូវបានចាប់ផ្តើម ចាប់តាំងពីពេល កើនឡើងនៃភាពតានតឹង និងអ៊ីស្រាអ៊ែលវាយឆ្មក់ Gaza តាមផ្លូវអាកាស។ សេចក្តីថ្លែងការ ណ៍បាននិយាយអំពីកិច្ចព្រមព្រៀងឈប់បាញ់ ត្រូវបានសម្រេចដោយមានការគាំទ្រពីប្រទេស អេហ្ស៊ីប ដើម្បីជួយស្ដារនូវស្ថេរភាពនិងបញ្ចប់ភាពតានតឹង។

ចំណែកឯ នៅក្នុងសេចក្តីថ្លែងការណ៍មួយផ្សេងទៀតរបស់ ក្រុមប៉ាឡេស្ទីន ជីហាដ ក៏បាននិយាយផងដែរថា ភាគីទាំង២បានសម្រេចកិច្ចព្រមព្រៀងឈប់បាញ់។ ទោះជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យរបស់ការិយាល័យនាយករដ្ឋមន្ត្រី អ៊ីស្រាអែល មិនទាន់បានធ្វើអត្ថា ធិប្បាយជាផ្លូវការនៅឡើយទេ។ មន្ត្រីយោធា អ៊ីស្រាអែល ម្នាក់បាននិយាយថាមានតែស្ថាន ភាពពិតជាក់ស្តែងប៉ុណ្ណោះ ទើបអាចកំណត់បានប្រតិកម្មបន្ទាប់របស់ប្រទេសនេះនាពេលអនាគត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ