ក្រុមប្រឹក្សាកិច្ចការបរទេស EU ពិភាគ្សាអំពីបញ្ហាជនចំណាកស្រុកនិងអ៊ុយក្រែន

ក្រុមប្រឹក្សាកិច្ចការបរទេស EU ពិភាគ្សាអំពីបញ្ហាជនចំណាកស្រុកនិងអ៊ុយក្រែន - ảnh 1
ក្រុមប្រឹក្សាកិច្ចការបរទេស EU ពិភាគ្សាអំពីបញ្ហាជនចំណាកស្រុក (រូបថត៖TTXVN)

(VOVworld) - នាថ្ងៃទី៦ កុម្ភៈ រដ្ឋមន្ត្រីបណ្ដាប្រទេសសមាជិកសហភាពអឺរ៉ុប
(EU) បានជួបពិភាគ្សាអំពីបញ្ហាទាក់ទិនដល់ស្ថានភាពនៅអ៊ុយក្រែន វិធានការកាត់
 បន្ថយបរិមាណជនចំណាកស្រុកឆ្លងសមុទ្រមេឌីទេរ៉ាណេ តាមរយៈការខំប្រឹងប្រែង
ស្ថិរភាពសេដ្ឋកិច្ចសង្គមកិច្ចនៅលីប៊ី កិច្ចសន្ទនាប្រចាំជាមួយអេហ្ស៊ីបនិងដំណើរការ
សន្តិភាពនៅមជ្ឈឹមបូព៌ា។
អញ្ជើញថ្លែងមតិទៅកាន់មជ្ឈដ្ឋានអ្នកយកព័ត៌មានបន្ទាប់ពីកិច្ចប្រជុំនេះ ស្នង
ការ ជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយសន្តិសុខនិងកិច្ចការបរទេសរួមរបស់
 EU លោកស្រី Federica Mogherini ឲ្យដឹងថា បណ្ដារដ្ឋមន្រ្តីការបរទេសបានពិនិត្យ
មើលលើការរើកចម្រើនក្នុងកម្មវិធីកែទម្រង់នៅអ៊ុយក្រែនក្នុងឆ្នាំកន្លងទៅ ក៏ដូចជា
អះអាងនូវការគាំទ្ររបស់ EU ក្នុងការអនុវត្តន៍កិច្ចព្រមព្រៀង Minsk។រដ្ឋមន្រ្តីការ
បរទេស EU ក៏បានសំដែងការព្រួយបារម្ភអំពីភាពតានតឹងនៅតំបន់ប៉ែកខាងកើត
អ៊ុយក្រែនក្នុងប៉ុន្មានថ្ងៃកន្លងទៅ ហើយអំពាវនាវឲ្យភាគីទាក់ទិននានាបញ្ចប់ការ
ប្រយុទ្ធគ្នា អនុវត្តន៍កិច្ចព្រមព្រៀង Minsk យ៉ាងពេញលេញផងដែរ។
លោកស្រី Mogherini ជូនដំណឹងថា ក្នុងរបៀបវារៈ ក្រុមប្រឹក្សាកិច្ចការបរទេស
បានប្រមូលផ្ដុំលើការពិភាគ្សាអំពីវិធានការសហប្រតិបតិ្តការជាមួយលីប៊ីដើម្បីដោះ
ស្រាយបញ្ហាជនចំណាកស្រុកដោយខុសច្បាប់ទៅកាន់អឺរ៉ុបតាមរយៈផ្លូវសមុទ្រ
មេឌីទេរ៉ាណេ។បណ្ដារដ្ឋមន្ត្រីវាយតំលៃថា ការខំប្រឹងប្រែងដើម្បីស្ថិរភាពលីប៊ី
នាបច្ចុប្បន្នមានអត្ថន័យជាងពេលណាទាំងអស់ ហើយEU នឹងធ្វើអស់ពីកម្លាំង
កាយចិត្តដើម្បីរួមចំណែកក្នុងគោលដៅនោះតាមរយៈការបង្កើនជំនួបប្រាស្រ័យ
ជាមួយលីប៊ីនិងប្រទេសសំខាន់ៗក្នុងតំបន់ដូជាអេហ្ស៊ីបនិងអាល់ ហ្សេរី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ