ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ដាសតឿនសហគមន៍អន្តរជាតិបង្កើនការជួយឧបត្ថម្ភអ៊ីរ៉ាក់


ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ដាសតឿនសហគមន៍អន្តរជាតិបង្កើនការជួយឧបត្ថម្ភអ៊ីរ៉ាក់ - ảnh 1
ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ដាសតឿនសហគមន៍អន្តរជាតិបង្កើនការជួយឧបត្ថម្ភអ៊ីរ៉ាក់
 (Image: VNA)

(VOVworld) – ក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបាននាំចេញនាថ្ងៃទី ១៧ តុលា ក្រុមប្រឹក្សាសន្តិសុខរបស់ អ.ស.ប. បានថ្កោលទោសយ៉ាងខ្លាំងក្លាបណ្ដាការវាយ ប្រហារដោយគ្រាប់បែកដែលកំលាំងរដ្ឋឥស្លាមស្វ័យប្រកាស (IS) បានដំណើរការនៅ
រដ្ឋធានី Baghdad និងខេត្តផ្សេងៗទៀតរបស់អ៊ីរ៉ាក់។ សេចក្តីថ្លែងការណ៍បានសង្កត់ធ្ងន់
ថា៖ សហគមន៍អន្តរជាតិត្រូវបង្កើននិងបើកទូលាយជំនួយឧបត្ថម្ភថែមទៀតចំពោះ
រដ្ឋអំណាច Baghdad សំដៅរុញថយក្រោយកំលាំង IS ក៏ដូជា អង្គការជ្រុលនិយម
ទាក់ទិននានា។ ស្ថាប័ននេះរបស់ អ.ស.ប. ក៏បានសង្កត់ធ្ងន់ទៅលើភាពចាំបាច់ប្រើ
ប្រាស់រាល់វិធានការក្នុងក្រប័ណ្ឌច្បាប់អន្តរជាតិដើម្បីប្រយុទ្ធប្រឆាំងនឹងការគំរាម
កំហែងពី IS។ ក្នុងពេលរួម ជាមួយនោះ ស្រមោលខ្មៅអំពើហឹង្សារនៅគ្របដណ្តាប់
នៅអ៊ីរ៉ាក់ នៅឡើយ។ មនុស្សយ៉ាងតិច បំផុតចំនួន ២៦ នាក់ត្រូវស្លាប់និង ៩៦ នាក់
ទៀងរងរបួសក្នុងការវាយប្រហារដោយគ្រាប់បែកចំនួន ៣ នាថ្ងៃទី ១៧ តុលា
នៅរដ្ឋធានី Baghdad៕

ប្រតិកម្មទៅវិញ

ផ្សេងៗ