ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. មិនទាន់រកឃើញដំណោះស្រាយសំរាប់វិបត្តិនៅ Aleppo

ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. មិនទាន់រកឃើញដំណោះស្រាយសំរាប់វិបត្តិនៅ Aleppo - ảnh 1
: ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. មិនទាន់រកឃើញដំណោះស្រាយសំរាប់វិបត្តិនៅ Aleppo (VNA)


(VOVworld) – ទីក្រុង Aleppo របស់ស៊ីរីគឺជាទីកន្លែងបញ្ចប់យុទ្ធនាការច្បាមជាប់
 ជ័យជំនះយោធាមួយ ជំនួសឲ្យជាការចាប់ផ្តើមនៃយុទ្ធនាការយោធាទ្រង់ទ្រាយធំ
ជាងនៅប្រទេសមួយដែលត្រូវបានបំផ្លិចបំផ្លាញដោយសង្គ្រាមក្នុងអំឡូង ៥ ឆ្នាំ
 កន្លងទៅ។ នេះគឺជាការអំពាវនាវរបស់អគ្គលេខាធិការ អ.ស.ប. លោក  Ban
Ki-moon នៅកិច្ចប្រជុំជាបន្ទាន់នាថ្ងៃទី ១៣ ធ្នូ របស់ក្រុមប្រឹក្សាសន្តិសុខ​ អ.ស.ប.
 ដើម្បីពិភាក្សាអំពីស្ថានភាពនៅទីក្រុងពោលខាងលើ។ លោក Ban Ki-moon
បានអំពាវនាវឲ្យប្រទេសជាសមាជិកចំនួន ១៥ ធ្វើអស់ពីកំលាំងកាយចិត្តដើម្បី
 បញ្ចប់ការសម្លាប់រង្គាល ហើយធានាឲ្យភាគីទាក់ទិនទាំងអស់ស្វែងរកវិធានការ
 នយោបាយលើគ្រប់ជ្រុងជ្រោយមួយ។ លោកក៏បានអំពាវនាវឲ្យរដ្ឋាភិបាលស៊ីរី
 រុស្ស៊ីនិងអ៊ីរ៉ង់អនុញ្ញាតឲ្យជនស៊ីវិលនៅសេសសល់ចាកចេញពីទីក្រុង Aleppo
ក៏ដូចជា បង្កលក្ខណៈងាយស្រួលសំរាប់ការទាក់ទងជាមួយជំនួយមនុស្សធម៌។
នាបច្ចុប្បន្ន កងទ័ពស៊ីរីកំពុងត្រួតពិនិត្យ ៩៩% តំបន់ដែលបណ្ដាក្រុមប្រឆាំង
ប៉ែក ខាងកើតទីក្រុង Aleppo បានទន្ទ្រានកាន់កាប់ ហើយនឹងបន្តយុទ្ធនា
ការវាយ ប្រហារនៅទីក្រុងនេះដល់ពេលណាដណ្តើមមកវិញការត្រួតត្រីទីក្រុង
យុទ្ធសាស្ត្រ នេះទាំងស្រុង៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ