ក្រុមប្រឹក្សាសន្តិសុខពិភាក្សាអំពីស្ថានភាពមនុស្សធម៌នៅស៊ីរី

(VOVWORLD) - នាថ្ងៃទី២៩ មិថុនា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបាន រៀបចំកិច្ចប្រជុំជាប្រចាំខែតាមប្រព័ន្ធវីដេអូអំពីស្ថានភាពមនុស្សធម៌នៅស៊ីរី។ 
ក្រុមប្រឹក្សាសន្តិសុខពិភាក្សាអំពីស្ថានភាពមនុស្សធម៌នៅស៊ីរី - ảnh 1 តំណាងនៃបណ្ដាប្រទេសជាសមាជិកក្រុមប្រឹក្សាសន្តិសុខចូលរួមកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ។ 

ថ្លែងមតិនៅទីនេះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានក្រុមបេសកកម្ម វៀតណាមប្រចាំអង្គការសហប្រជាជាតិបានអំពាវនាវឲ្យសហគមន៍អន្តរជាតិបន្តផ្ដល់ជំនួយឧបត្ថម្ភមនុស្សធម៌ជូនចំពោះស៊ីរី ដោយសង្កត់ធ្ងន់លើភាព ចាំបាច់នៃការព្រមព្រៀងគ្នាលើបញ្ហាជំនួយឧបត្ថម្ភមនុស្សធម៌នេះតែម្ដង។ លោកឯកអគ្គរដ្ឋទូតបានអះអាងថា ដំណោះស្រាយដ៏យូរអង្វែងដើម្បីរួចផុតពីវិបត្តិនាបច្ចុប្បន្ននេះ គឺជំរុញដំណោះស្រាយនយោបាយគ្រប់ជ្រុង ជ្រោយមួយចំពោះបញ្ហាស៊ីរី ដោយឈរលើការគោរពច្បាប់អន្តរជាតិនិងធម្ម នុញ្ញអង្គការសហប្រជាជាតិ៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ