ក្រុមប្រឹក្សាសន្តិសុខមិនបានចេញសេចក្តីថ្លែងការណ៍ស្តីពីការថ្កោលទោសចំពោះការវាយប្រហារលើជំរុំជនចំណាកស្រុកនៅប្រទេសលីប៊ី

(VOVWORLD) - នាព្រឹកថ្ងៃទី ៤ ខែកក្កដា (តាមម៉ោងវៀតណាម) ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបញ្ចប់កិច្ចចរចាសម្ងាត់ដែលអូសបន្លាយអស់រយៈពេល ២ ម៉ោងដែលមិនបានឈានដល់ការស្រុះចិត្តគំនិតនឹងគ្នាក្នុងការថ្កោលទោសការវាយប្រហារលើជំរុំជនចំណាកស្រុកនៅប្រទេសលីប៊ី ដោយសារអាមេរិកមិនយល់ព្រមជាមួយ សេចក្តីព្រាងនៃសេចថ្លែងការណ៍នោះទេ។
ក្រុមប្រឹក្សាសន្តិសុខមិនបានចេញសេចក្តីថ្លែងការណ៍ស្តីពីការថ្កោលទោសចំពោះការវាយប្រហារលើជំរុំជនចំណាកស្រុកនៅប្រទេសលីប៊ី - ảnh 1 លោកឧត្ដមសេនីយ៍ Khalifa Haftar 

ក្នុងសម័យពិភាក្សានេះ អង់គ្លេសបានបញ្ជូនសេចក្តីប្រកាសមួយទៅកាន់បណ្តាប្រទេសជាសមាជិកអំពីការថ្កោលទោសចំពោះការវាយប្រហារតាមអាកាសដោយកងកម្លាំងស្មោះត្រង់ជាមួយលោកឧត្ដមសេនីយ៍ Khalifa Haftar ព្រមទាំងអំពាវនាវឱ្យមានបទឈប់បាញ់និងបន្តតភ្ជាប់រាល់ការពិភាក្សានយោបាយឡើងវិញទៀតផង។ ក៏ប៉ុន្តែតំណាងអាមេរិកនៅក្នុងសម័យពិគ្រោះយោបល់បានឲ្យដឹងថា ពួកគេគប្បីទទួលបានការយល់ព្រម និងផ្តល់ភ្លើងខៀវពីសេតវិមាន ក្នុងការអនុម័តលើឯកសារទាំងនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ