ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិធ្វើកិច្ចសន្ទនាស្តីពីបញ្ហាអាវុធគីមីនៅស៊ីរី

(VOVWORLD) - នារសៀលថ្ងៃទី ១២ ខែឧសភា សមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើកកិច្ចសន្ទនាអន្តរកម្មក្រៅផ្លូវការស្តីពីអាវុធគីមីនៅស៊ីរីដោយមានការចូលរួមរបស់អគ្គលេខាធិការរងនិងតំណាងជាន់ខ្ពស់របស់អង្គការសហប្រជាជាតិទទួលបន្ទុកការរំសាយសព្វាវុធ លោកស្រី Izumi Nakamitsu អគ្គនាយកនៃអង្គការហាមឃាត់អាវុធគីមី (OPCW)លោក Fernando Arias និងអ្នកសម្របសម្រួលក្នុងក្រុមស៊ើបអង្កេតនិងផ្ទៀងផ្ទាត់របស់ OPCW លោក Santiago Onate។
 ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិធ្វើកិច្ចសន្ទនាស្តីពីបញ្ហាអាវុធគីមីនៅស៊ីរី - ảnh 1 ទិដ្ឋភាពខ្ទេចខ្ទីក្រោយពីការប្រយុទ្ធគ្នានៅអ៊ីដលីបប្រទេសស៊ីរីនាថ្ងៃទី ៤ ឧសភាឆ្នាំ ២០២០ ( រូបថតៈ AFP / TTXVN)

ថ្លែងកិច្ចសន្ទនានេះ សមាជិកក្រុមប្រឹក្សាសន្តិសុខក៏បានសំដែងនូវទស្សនៈ លើរបាយការណ៍ថ្មីដែលបានចេញផ្សាយកាលពីថ្ងៃទី ៨ ខែមេសាឆ្នាំ ២០២០ របស់ក្រុមស៊ើបអង្កេតនិងផ្ទៀងផ្ទាត់ស្តីពីការប្រើប្រាស់អាវុធគីមីនៅប្រទេសស៊ីរី។

ប្រទេសមួយចំនួនបានលើកឡើងពីសន្និដ្ឋាននៃរបាយការណ៍ស្តីពីការមានមូលដ្ឋាននានាប៉ុន្តែមិនអាចចេញសេចក្តីសន្និដ្ឋានពិតប្រាកដណាមួយដែល ចោទថាកងទ័ពជើងអាកាសស៊ីរីបានធ្វើការវាយប្រហារគីមីចំនួន ៣ លើកនៅឯទីក្រុង Ltamenah កាលពីខែមីនាឆ្នាំ ២០១៧ ។ ប្រទេសមួយចំនួនទៀតក៏បានបដិសេធជាសាធារណៈស្តីពីនីតិវិធីរបស់ក្រុមស៊ើបអង្កេតនិងផ្ទៀងផ្ទាត់ ក៏ដូជជារបាយការណ៍របស់ក្រុមនេះផងដែរ។

ថ្លែងនៅឯកិច្ចប្រជុំនេះ តំណាងក្រុមបេសកកម្ម   វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានអះអាងថាគោលជំហរដោយឥតងាករេរបស់វៀតណាមគឺប្រឆាំងជំទាស់រាល់សកម្មភាពនៃការប្រើប្រាស់អាវុធគីមីព្រមទាំងគាំទ្រដល់ការអនុវត្តយ៉ាងពេញលេញនូវអនុសញ្ញាស្តីពីការហាមឃាត់អាវុធគីមី ហើយរាល់សកម្មភាពរបស់ OPCW ដែលត្រូវបានអនុវត្តស្របតាម    អនុសញ្ញាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ