ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបើកកិច្ចប្រជុំស្តីពីស្ថានភាពមនុស្សធម៌នៅអ៊ុយក្រែន

(VOVWORLD) - កាលពីរសៀលម្សិលមិញ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ   បានបើកកិច្ចប្រជុំស្តីពីស្ថានភាពមនុស្សធម៌នៅអ៊ុយក្រែន។ 
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបើកកិច្ចប្រជុំស្តីពីស្ថានភាពមនុស្សធម៌នៅអ៊ុយក្រែន - ảnh 1ទិដ្ឋភាពទូទៅនៃសម័យប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២៣  (រូបថត៖ THX/TTXVN)

ថ្លែងនៅក្នុងកិច្ចប្រជុំនេះ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ Linda Thomas-Greenfield បាននិយាយថា ប្រជាជនអ៊ុយក្រែនជាង ១៧ លាននាក់កំពុងត្រូវការជំនួយមនុស្សធម៌ជាបន្ទាន់ ជាពិសេសអាហារ ថ្នាំដង្កូវ ទឹកស្អាត និងឧបករណ៍កំដៅ ដោយសារកំដៅក្នុងកម្រិតទាប; ប្រជាជនប្រហែល ៦ លាននាក់បានបាត់បង់ផ្ទះសម្បែង ហេដ្ឋារចនាសម្ព័ន្ធត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរ។ ទន្ទឹមនឹងនេះ យោងតាមប្រធានក្រុមអ្នកសម្របសម្រួលសង្គ្រោះបន្ទាន់របស់អង្គការសហប្រជាជាតិ Martin Griffiths ប្រជាជនអ៊ុយក្រែនជិត ៤០% កំពុងត្រូវការជំនួយមនុស្សធម៌។

ថ្លែងក្នុងកិច្ចប្រជុំនៃមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីរសៀលម្សិលមិញ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានសម្តែងការព្រួយបារម្ភថា ពិភពលោកកំពុងប្រឈមមុខនឹងហានិភ័យនៃសង្គ្រាមទ្រង់ទ្រាយធំ ហើយឱកាសនៃការសម្រេចបាននូវដំណោះស្រាយដោយសន្តិវិធីចំពោះជម្លោះរុស្ស៊ី-អ៊ុយក្រែន មើលទៅមិនឃើញក្តីសង្ឃឹមទាល់តែសោះ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ