ក្រុមប្រឹក្សាសន្តិសុខអ.ស.បច្រានចោលសេចក្ដីថ្លែងការណ៍ស្ដីអំពីអធិបតេយ្យភាពរបស់អ៊ីស្រាអ៊ែលចំពោះ Golan

ក្រុមប្រឹក្សាសន្តិសុខអ.ស.បច្រានចោលសេចក្ដីថ្លែងការណ៍ស្ដីអំពីអធិបតេយ្យភាពរបស់អ៊ីស្រាអ៊ែលចំពោះ Golan - ảnh 1
ខ្ពង់រាប Golan ជាតំបន់ដីដែលអ៊ីស្រាអ៊ែលទន្ទ្រានកាន់កាប់របស់ស៊ីរីកាលពីឆ្នាំ១៩៦៧ (រូបថត៖EPA)

(VOVworld) - ក្រុមប្រឹក្សាសន្តិសុខអ.ស.បនាថ្ងៃទី២៦ មេសា បានច្រានចោល
សេចក្ដីថ្លែងការណ៍របស់នាយករដ្ឋមន្រ្តីអ៊ីស្រាអ៊ែលលោក Benjamin Netanyahu ស្ដីអំពី
អធិបតេយ្យភាពអចិន្ត្រៃរបស់ប្រទេសនេះចំពោះខ្ពង់រាប Golan ជាតំបន់ ដីត្រូវបាន
អ៊ីស្រាអ៊ែលទន្ទ្រានកាន់កាប់របស់ស៊ីរីកាលពីឆ្នាំ១៩៦៧មក។ក្នុងឋានៈជា ប្រធាន
ក្រុមប្រឹក្សាសន្តិសុខនាខែមេសានេះ ឯកអគ្គរដ្ឋទូតចិនលោក​ Liu Jieyi បានក្រើន
រំលឹកនូវសេចក្ដីសំរេចចិត្តឆ្នាំ១៩៨១ដោយកំណត់ថា ការដែលអ៊ីស្រាអ៊ែលប្រតិបត្តិ
ច្បាប់ សមត្ថកិច្ច និងការគ្រប់គ្រងរដ្ឋបាលនៅខ្ពង់រាប Golan ដែល ទន្ទ្រានកាន់កាប់
ពីស៊ីរីនោះ មិនមានតំលៃនិងមិនមានឥទ្ធិពលខាងគត្តិយុត្តិអន្តរ ជាតិណាមួយ
ឡើយ។ប៉ុន្តែ ដោយមិនអើពើដល់សម្ពាធពីប្រទេសអារ៉ាប់នានា ក្រុមប្រឹក្សាសន្តិសុខ
 មិនបាននាំចេញសេចក្ដីថ្លែងការណ៍ដ៏ខ្លាំងក្លាណាដូចជាអំពាវនាវ ឲ្យអ៊ីស្រាអ៊ែល
ដកចេញពីតំបន់មានផ្ទៃដីចំនួន១ពាន់២រយគីឡូម៉ែត្រក្រឡានេះ ឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ