ក្រុមប្រឹក្សាសន្តិសុខអ.ស.ប.ថ្កោលទោសយ៉ាងខ្លាំងការវាយប្រហារនៅអាហ្វហ្គានីស្ថាន

(VOVWORLD) - នាថ្ងៃទី ១ ឧសភា ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. បានចេញសេចក្តីថ្លែងការណ៍ដែលថ្កោលទោសយ៉ាងខ្លាំងក្លាបណ្ដាការវាយប្រហារភេរវកម្មបានកើតមានឡើងនៅរដ្ឋធានី Kabul និងទីក្រុង Kandahar របស់អាហ្វហ្គានីស្ថាន នាថ្ងៃទី ៣០ មេសា ដែលធ្វើឲ្យមនុស្សចំនួន ៤១ នាក់ត្រូវស្លាប់និងរងរបួស។ 
ក្រុមប្រឹក្សាសន្តិសុខអ.ស.ប.ថ្កោលទោសយ៉ាងខ្លាំងការវាយប្រហារនៅអាហ្វហ្គានីស្ថាន - ảnh 1 ក្រុមប្រឹក្សាសន្តិសុខអ.ស.ប.ថ្កោលទោសយ៉ាងខ្លាំងការវាយប្រហារនៅអាហ្វហ្គានីស្ថាន

នាថ្ងៃទី ១ ឧសភា ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. បានចេញសេចក្តីថ្លែង ការណ៍ដែលថ្កោលទោសយ៉ាងខ្លាំងក្លាបណ្ដាការវាយប្រហារភេរវកម្មបានកើត មានឡើងនៅរដ្ឋធានី Kabul និងទីក្រុង Kandahar របស់អាហ្វហ្គានីស្ថាន នាថ្ងៃទី ៣០ មេសា ដែលធ្វើឲ្យមនុស្សចំនួន ៤១ នាក់ត្រូវស្លាប់និងរងរបួស។ បណ្ដាសមា ជិកក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. បានសង្កត់ធ្ងន់ទៅលើភាពចាំបាច់ត្រូវនាំមេគំ និតដែលឈរនៅខាងក្រោយមកជំនុំជំរះ ព្រមទាំង ដាស់តឿនប្រទេសទាំងឡាយ សហប្រតិបត្តិការយ៉ាងសកម្មក្នុងក្របខ័ណ្ឌច្បាប់អន្តរជាតិនិងសេចក្តីសម្រេចចិត្ត ទាក់ទិននានារបស់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ជាមួយរដ្ឋាភិបាលអាហ្វហ្គានីស្ថាននិងមជ្ឈដ្ឋានមន្ត្រីពាក់ព័ន្ធទាំងអស់ដើម្បីប្រយុទ្ធប្រឆាំងនឹងលទ្ធិ ភេរវកម្ម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ