ក្រុមប្រឹក្សាសន្តិសុខអ.ស.បថ្កោលទោសស.ប.បកូរ៉េអំពីការបាញ់បង្ហោះកាំជ្រួច

ក្រុមប្រឹក្សាសន្តិសុខអ.ស.បថ្កោលទោសស.ប.បកូរ៉េអំពីការបាញ់បង្ហោះកាំជ្រួច - ảnh 1
សម័យប្រជុំមួយរបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.បនៅទីក្រុងញូវយ៉ក (រូបថត៖Xinhua/TTXVN)

(VOVworld) - នាថ្ងៃទី២៣ មិថុនា ក្រុមប្រឹក្សាសន្តិសុខអ.ស.បបានចេញសេចក្ដីថ្លែង
ការណ៍ដោយថ្កោលទោសការបាញ់បង្ហោះកាំជ្រួចចំនួន២លើករបស់ស.ប.បកូរ៉េក្នុង
សប្ដាហ៍នេះ ហើយបានហៅទង្វើនេះថា​ជាអំពើរំលោភយ៉ាងធ្ងន់ធ្ងរទៅលើបទហាម
ឃាត់អន្តរជាតិ។ក្នុងសេចក្ដីថ្លែងការណ៍ដែលត្រូវបានអនុម័តដោយសមាជិកទាំង១៥
នោះ ក្រុមប្រឹក្សាសន្តិសុខបានសំដែងការសោកស្ដាយចំពោះការដែលព្យុងយ៉ាងបន្ត
កម្មវិធីកាំជ្រួចរបស់ខ្លួន ហើយការបាញ់បង្ហោះសាកល្បងនាពេលកន្លងទៅបាន
បណ្ដាលឲ្យភាពតានតឹងកើនឡើង។ក្រុមប្រឹក្សាសន្តិសុខបានដាស់តឿនឲ្យប្រទេស
សមាជិកអ.ស.បទាំង១៩៣បង្កើនការខំប្រឹងប្រែងសំដៅអនុវត្តន៍យ៉ាងគ្រប់គ្រាន់នូវ
បទដាក់ទណ្ឌកម្មទៅលើស.ប.បកូរ៉េ ជាពិសេសគឺបទដាក់ទណ្ឌកម្មដ៏តឹងរឹងបំផុត
ក្នុងរយៈពេល២ទសវត្សរ៍កន្លងទៅដែលទើបនឹងបានអនុម័តកាលពីខែមិនាឆ្នាំ
២០១៦។
ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត នាថ្ងៃទី២៣ មិថុនា ថ្លែងមតិនៅទីក្រុងប៉េកាំង
ប្រទេសចិន អនុប្រធាននាយកដ្ឋានទទួលបន្ទុកតំបន់ទ្វីបអាមេរិកខាងជើងនៃ
ក្រសួងការបរទេសស.ប.បកូរ៉េលោកស្រី Choe Son Hui បានប្រកាសថា ប្រទេស
នេះមិនមានចំណងចង់តភ្ជាប់ឡើងវិញនូវការចរចារ៦ភាគី អំពីកម្មវិធីនុយក្លេអ៊ែរ
ដោយមិនអើពើដល់ការអំពាវនាវរបស់សម្ព័ន្ធមិត្តចិន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ