ក្រុមប្រឹក្សាសន្តិសុខអ.ស.បលុបចោលកិច្ចប្រជុំបន្ទាន់អំពីស៊ីរី

ក្រុមប្រឹក្សាសន្តិសុខអ.ស.បលុបចោលកិច្ចប្រជុំបន្ទាន់អំពីស៊ីរី - ảnh 1
រដ្ឋមន្រ្តីការបរទេសអាមេរិកនិងរុស្ស៊ីក្នុងសន្និសីទកាសែតប្រកាសអំពីកិច្ចព្រមព្រៀងឈប់បាញ់នៅស៊ីរី (រូបថត៖EPA/TTXVN)

(VOVworld) - នាថ្ងៃទី១៦ កញ្ញា ក្រុមប្រឹក្សាសន្តិសុខអ.ស.បបានលុបចោល
កិច្ចប្រជុំបន្ទាន់អំពីបញ្ហាស៊ីរី តាមសំណូមពររបស់អាមេរិកនិងរុស្ស៊ី។មុននោះ
តំណាងអាមេរិកនិងរុស្ស៊ីគ្រោងនឹងដាក់ជូនក្រុមប្រឹក្សាសន្តិសុខនូវកិច្ចព្រមព្រៀង
ដែលទទួលបាន ក្នុងនោះអំពាវនាវឲ្យការឈប់បាញ់ ផែនការដឹកជញ្ជូនទំនិញជួយ
ឧបត្ថម្ភនិងយុទ្ធនាការរួមសំដៅកំទិចមុខសញ្ញាជ្រុលនិយមនៅស៊ីរី។នាបច្ចុប្បន្ន
ជាសម្ព័ន្ធមិត្តសំខាន់មួយរបស់ស៊ីរី កំពុងដាស់តឿនឲ្យក្រុមប្រឹក្សាសន្តិសុខអនុម័ត
លើកិច្ចព្រមព្រៀងនេះ ប៉ុន្តែបារាំងនិងប្រទេសសមាជិកផ្សេងទៀត ចាត់ទុកថា
គេត្រូវដឹងបន្ថែមអំពីលំអិតនៃកិច្ចព្រមព្រៀងនេះជាមុនសិន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ