ក្រុមប្រឹក្សាសន្តិសុខអ.ស.បអនុម័តលើសេចក្ដីសម្រេចចិត្តស្ដីពីដំណើរការអន្តរកាល ហើយពិភាក្សាអំពីស្ថានភាពអាហ្គានីស្ថាន

(VOVWORLD) - ក្រុមប្រឹក្សាសន្តិសុខបានឯកភាពអនុម័តលើសេចក្ដី សម្រេចចិត្តស្ដីពីដំណើរការអន្តរកាលពីប្រតិបត្តិការរក្សាសន្តិភាព (សេចក្ដីសម្រេចចិត្ត លេខ ២៥៩៤) ដែលកត់សម្គាល់តួនាទីដ៏សំខាន់នៃបេសកកម្មរក្សាសន្តិភាពរបស់ អ.ស.ប ចំពោះស្ថិរភាពនិងសន្តិភាពដ៏យូរអង្វែង ព្រមទាំងនាំចេញរបៀបស្រាយបំភ្លឺ និយមន័យ “ដំណើរការអន្តរកាល” ក៏ដូចជាតួនាទីសែនសំខាន់របស់ប្រទេសក្នុង ដំណើរការនេះផងដែរ។

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (អ.ស.ប) កាលពីថ្ងៃទី៩ ខែកញ្ញា បានពិភាក្សាតាមកាលកំណត់អំពីស្ថានភាពនៅអាហ្គានីស្ថាន។ ប្រទេសសមាជិកជា ច្រើនបានចែករំលែកក្ដីព្រួយបារម្ភចំពោះស្ថានភាពនៅអាហ្គានីស្ថានក្នុងពេលកន្លងមក ហើយអំពាវនាវឲ្យភាគីពាក់ព័ន្ធទាំងអស់គោរពយ៉ាងពេញលេញតាមច្បាប់មនុស្សធម៌ និងសិទ្ធិមនុស្សអន្តរជាតិ ដំណើរការកិច្ចសន្ទនាដើម្បីស្វែងរកដំណោះស្រាយ នយោបាយគ្រប់ជ្រុងជ្រោយមួយ។ ក្រុមប្រឹក្សាសន្តិសុខបានឯកភាពអនុម័តលើសេចក្ដី សម្រេចចិត្តស្ដីពីដំណើរការអន្តរកាលពីប្រតិបត្តិការរក្សាសន្តិភាព (សេចក្ដីសម្រេចចិត្ត លេខ ២៥៩៤) ដែលកត់សម្គាល់តួនាទីដ៏សំខាន់នៃបេសកកម្មរក្សាសន្តិភាពរបស់ អ.ស.ប ចំពោះស្ថិរភាពនិងសន្តិភាពដ៏យូរអង្វែង ព្រមទាំងនាំចេញរបៀបស្រាយបំភ្លឺ និយមន័យ “ដំណើរការអន្តរកាល” ក៏ដូចជាតួនាទីសែនសំខាន់របស់ប្រទេសក្នុង ដំណើរការនេះផងដែរ។
ក្រុមប្រឹក្សាសន្តិសុខអ.ស.បអនុម័តលើសេចក្ដីសម្រេចចិត្តស្ដីពីដំណើរការអន្តរកាល ហើយពិភាក្សាអំពីស្ថានភាពអាហ្គានីស្ថាន - ảnh 1លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្ម វៀតណាមប្រចាំអ.ស.ប។
នៅឯកិច្ចប្រជុំនេះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្ម វៀតណាមប្រចាំអ.ស.ប បានអំពាវនាវឲ្យភាគីពាក់ព័ន្ធនៅអាហ្គានីស្ថានបន្តអត់ធ្មត់ មិន ប្រើប្រាស់អំពើហឹង្សា ហើយជំរុញដំណោះស្រាយនយោបាយគ្រប់ជ្រុងជ្រោយមួយ។ លោកឯកអគ្គរដ្ឋទូតក៏បានអំពាវនាវឲ្យភាគីនានានៅអាហ្គានីស្ថានគោរព សហប្រតិបត្តិ ការនិងបង្កលក្ខណៈដើម្បីអ.ស.បនិងបេសកកម្មជួយគាំទ្ររបស់អ.ស.បប្រចាំអាហ្គា នីស្ថាន សម្រេចភារកិច្ច ដើម្បីផលប្រយោជន៍យូរអង្វែងរបស់ប្រជាជននិងការអភិវឌ្ឍនៅប្រទេសនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ