ក្រុមប្រឹក្សាអឺរ៉ុបនិងអាមេរិកអំពាវនាវឲ្យភាគីទាក់ទិននានាស្វែងរកដំណោះស្រាយ សន្តិភាពសំរាប់បញ្ហានៅសមុទ្រ


ក្រុមប្រឹក្សាអឺរ៉ុបនិងអាមេរិកអំពាវនាវឲ្យភាគីទាក់ទិននានាស្វែងរកដំណោះស្រាយ សន្តិភាពសំរាប់បញ្ហានៅសមុទ្រ - ảnh 1
ក្រុមប្រឹក្សាអឺរ៉ុបនិងអាមេរិកអំពាវនាវឲ្យភាគីទាក់ទិននានាស្វែងរកដំណោះស្រាយ សន្តិភាពសំរាប់បញ្ហានៅសមុទ្រ (Image: VNA)

(VOVworld) – ថ្លែងមតិចំពោះមុខមជ្ឈដ្ឋានអ្នកសារព័ត៌មាននៅរដ្ឋ Hawaii  របស់
អាមេរិក នាថ្ងៃទី ២៧ ឧសភា ក្រសួងការពារជាតិអាមេរិក លោក Aston Carter
បានចាត់ទុកថា៖ សកម្មភាពកសាងរបស់ចិននៅកោះថ្មប៉ប្រះទឹកនៅសមុទ្រ
ខាងកើត មិនត្រឹមតែផ្ទុយទៅនឹងរាល់ការកំណត់អន្តរជាតិប៉ុណ្ណោះទេថែមទាំងជា
ជំហានមួយ ស្ថិតនៅក្រៅការឯភាពនៃតំបន់ទៀតផង។ សកម្មភាពនេះរបស់ចិន
កំពុងធ្វើឲ្យប្រទេសនានាក្នុងតំបន់ខិតមកជិតគ្នានិងស្វែងរកការធ្វើអន្តរាគមន៍
របស់អាមេរិក។ លោក Carter ដាស់តឿនភាគីទាក់ទិននានាក្នុងបញ្ហានៅសមុទ្រ
ខាងកើតឲ្យបញ្ឈប់រាល់ សកម្មភាពកសាងនិងផ្លាស់ប្តូរស្ថានភាពនៅទីនេះ ព្រម
ទាំង ស្វែងរកវិធានការសន្តិភាព សំរាប់ជំលោះក្នុងតំបន់ ផងដែរ។ អ្នកប្រមុខ
វិមានបញ្ចកោណមួយនេះបានប្រឆាំងជំទាស់រាល់ទង្វើយោធាភាវូបនីយកម្ម
ចំពោះបណ្ដាកោះថ្មប៉ប្រះទឹកនៅសមុទ្រខាងកើត ព្រមទាំងប្រកាសថា៖ អាមេរិកនឹងឆ្លើយតបនឹងតម្រូវការនៃបណ្ដាប្រទេសដែលមានជំលោះតាម
រយៈការបញ្ជូនយន្តហោះនិងនាវាចំបាំងធ្វើសកម្មភាពនៅសមុទ្រអន្តរជាតិ។
នាថ្ងៃដ៏ដែល ក្នុងការសន្ទនាជាមួយសមភាគីហ្វីលីពីន លោក Voltaire Gazmin
លោក Carter ក៏បាន រំលឹកឡើងវិញនូវការអំពាវនាវពោលខាងលើ ផងដែរ។

លោក Carter ក៏បានអះអាងជាថ្មីម្តងទៀតនូវទំនាក់ទំនងយ៉ាងជិតស្និត ជាមួយ
ហ្វីលីពីននិងកិច្ចសន្យាការពារប្រទេសសម្ព័ន្ធមិត្តនៅអាស៊ី-អាគ្នេយ៍នេះ ទៀត
ផង។នាថ្ងៃទី ២៧ ឧសភា ក្រុមប្រឹក្សារអឺរ៉ុប (EC) បានសម្តែងការព្រួយបារម្ភ
ចំពោះការដែល ចិនរៀបចំពិធីបើកការដ្ឋានសាងសងសើនចំនួន ២ នៅកោះ
Gac Ma និងកោះ Chau Vien ចំណុះប្រជុំកោះ Truong Sa របស់វៀតណាមដែលចិន
ទន្ទ្រានកាន់កាប់ខុសច្បាប់ ។ ប្រធាន  EC លោក Donald Tusk បានឲ្យដឹងថា៖ រាល់សកម្មភាពកសាងរបស់ចិន​នៅសមុទ្រខាងកើតនឹងឲ្យដ៏ស្មុគស្មាញដល់
ការដោះស្រាយជំលោះ ហើយ អះអាងថា៖ “គោលជំហររបស់ EU គឺភាគីទាក់ទិន
នានាត្រូវអត់ធ្មត់ការប្រើប្រាស់អាវុធ និងអំពើហឹង្សារលើសមុទ្រខាងកើត”៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ