ក្រុមប្រឹក្សាអឺរ៉ុបបានអនុម័តលើបែបបទចុងក្រោយសម្រាប់ EVFTA

(VOVWORLD) -  នាថ្ងៃទី ៣០ ខែមីនា ក្រុមប្រឹក្សាអឺរ៉ុបនៅទីក្រុង ប្រ៊ុចសែល (ប្រទេសប៊ែលហ្សិក) បានអនុម័តលើសេចក្តីសម្រេចចិត្តស្តីពីការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុប (EU) និងវៀតណាម (EVFTA) ដោយត្រួសត្រាយផ្លូវសម្រាប់កិច្ចព្រមព្រៀងនេះឲ្យចាប់ផ្តើមចូលជាធរមានសម្រាប់ភាគី EU ។
ក្រុមប្រឹក្សាអឺរ៉ុបបានអនុម័តលើបែបបទចុងក្រោយសម្រាប់ EVFTA - ảnh 1 ៦៥% នៃពន្ធលើការនាំចេញរបស់សហភាពអឺរ៉ុបមកកាន់វៀតណាមនឹងត្រូវបានលុបចោលភ្លាមៗនៅពេលដែល EVFTA ចូលជាធរមាន  (រូបថត៖ TTXVN)

នៅពេលដែលរដ្ឋសភាវៀតណាមផ្តល់សច្ចាប័នហើយ កិច្ចព្រមព្រៀង EVFTA នឹងចូលជាធរមានផ្លូវការ ហើយពេលវេលាដែលរំពឹងទុកគឺចាប់ផ្តើមគឺនៅដើមរដូវក្តៅខាងមុខនេះ។ លោក Gordan Grlić Radman រដ្ឋមន្រ្តីក្រសួងការបរទេសនិងជា    មន្ត្រីទទួលបន្ទុកកិច្ចការអឺរ៉ុបរបស់ក្រូអាត បានឲ្យដឹងថាកិច្ចព្រមព្រៀងនេះគឺជាឯកសារទី ២ ដែលសហភាពអឺរ៉ុបបានចុះហត្ថលេខាជាមួយប្រទេសអាស៊ីអាគ្នេយ៍មួយបន្ទាប់ពីប្រទេសសិង្ហបុរី។ នេះក៏ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលមានមហិច្ឆតាបំផុតដែលមិនធ្លាប់ចុះហត្ថលេខាជាមួយប្រទេសកំពុងអភិវឌ្ឍន៍ណាមួយឡើយ។

គួរបញ្ជាក់ថា EVFTA បានកំណត់លុបបំបាត់ចោលនូវពន្ធគយស្ទើរតែទាំងស្រុង (៩៩%) រវាងភាគីទាំងពីរ។ ម្យ៉ាងវិញទៀត ៦៥% ពន្ធលើការនាំចេញរបស់សហភាពអឺរ៉ុបមកកាន់វៀតណាមនឹងត្រូវបានលុបចោលភ្លាមៗនៅពេលដែល EVFTA ចូលជាធរមាន ហើយផ្នែកនៅសេសសល់នឹងត្រូវលុបចោលជាបណ្តើរៗក្នុងរយៈពេល ១០ ឆ្នាំផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ