ក្រុមប្រទេសសមាជិក TPP អាចជួបប្រជុំនាខែមិនាខាងមុខ

(VOVworld) - រដ្ឋមន្រ្តីពាណិជ្ជកម្មនូវែលហ្សេឡង់លោក Todd McClay នាថ្ងៃទី
៨ កុម្ភៈ មានប្រសាសន៍ថា វាដូចជាឆាប់ពេកដើម្បីបោះបង់ចោលកិច្ចព្រមព្រៀង
ពាណិជ្ជកម្មសេរីអន្តរប៉ាស៊ីហ្វិក (TPP) ហើយប្រទេសសមាជិកនៅសេសសល់ចំនួន
១១ចាំបាច់ត្រូវពិភាគ្សាអំពីជំហានជាបន្តក្រោយពីអាមេរិកដកខ្លួនចេញពីកិច្ចព្រម
ព្រៀងនេះ។លោក McClay បាននាំចេញទស្សនៈពោលខាងលើនៅទីក្រុងតូក្យូក្នុង
ដំណើរទស្សនកិច្ចនៅជប៉ុនសំដៅស្វែងយល់ទស្សនៈរបស់សមា ជិកផ្សេងៗក្នុង
TPP អំពីអនាគតនៃកិច្ចព្រមព្រៀងនេះ។ឆ្លើយសម្ភាសន៍របស់ ទីភ្នាក់ងារសារព័ត៌
មាន Kyodo លោក McClay ឲ្យដឹងថា កិច្ចប្រជុំរបស់តំណាង បណ្ដាប្រទេសសមា
ជិក TPP អាចត្រូវបានរៀបចំឡើងនាខែមិនាខាងមុខនៅប្រទេសឈីលី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ