ក្រុមបាល់ទាត់ U23 វៀតណាមបានចូលរួមការប្រកួតជាផ្លូវការក្នុងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់បាល់ទាត់ U23 អាស៊ីឆ្នាំ ២០២០

(VOVWORLD) - ក្រុមបាល់ទាត់ជម្រើសជាតិ U23 វៀតណាម ទទួលបានជ័យជំនះក្នុងលទ្ធផល 4-0 លើគូប្រកួតដែលត្រូវបានចាត់ទុកថាជាក្រុមខ្លាំងបំផុតមូយក្នុងពូល K គឺក្រុមបាល់ទាត់ជម្រើសជាតិ U23 ថៃ ហើយតាមរយៈនេះក្រុមបាល់ទាត់   វៀតណាមដណ្តើមបានសំបុត្រមួយដោយផ្ទាល់ ដើម្បីឈានចូលក្នុងការប្រកួត វគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់បាល់ទាត់អាស៊ី U23 ឆ្នាំ២០២០ ក្នុងនាមជាក្រុមបាល់ទាត់ជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងពូល K ។ 
ក្រុមបាល់ទាត់ U23 វៀតណាមបានចូលរួមការប្រកួតជាផ្លូវការក្នុងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់បាល់ទាត់ U23 អាស៊ីឆ្នាំ ២០២០ - ảnh 1 ក្រុមបាល់ទាត់ជម្រើសជាតិ U23 វៀតណាម ទទួលបានជ័យជំនះក្នុងលទ្ធផល 4-0 លើគូប្រកួតថៃក្នុងពូល K

គួរឲ្យកត់សម្គាល់ថា គ្រាប់បាល់ស៊ុតបញ្ចូលទីរបស់ក្រុមបាល់ទាត់ U23 វៀតណាមលើក្រុមបាល់ទាត់ U23 ថៃ ដោយកីឡាករ ដូចជា  Ha Duc Chinh – Thah Chung – Thanh Son។ នៅក្នុងការប្រកួតនេះ វៀតណាមទទួលបានការលើកទឹកចិត្តនិងការគាំទ្រយ៉ាងខ្លាំងរបស់ទស្សនិកជនជិត ៤ ម៉ឺននាក់នៅមហាកីឡាដ្ឋាន My Dinh។ បន្ទាប់ពីការប្រកួតនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងប្រធានរដ្ឋសភាវៀតណាម   លោកស្រី Nguyen Thi Kim Ngan ក៏បានចូលរួមអបអរសាទរដោយក្តីសប្បាយរីករាយជាមួយក្រុមបាល់ទាត់ U23 វៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ