ក្រុមបាល់ទាត់ជំរើសជាតិផ្នែកនារីវៀតណាមចូលដល់វគ្គ play-off Olympic Tokyo 2020

(VOVWORLD) - កូនក្រុមរបស់គ្រូបង្វឹក Mai Duc Chung ដណ្ដើមបានកៅអីចូលវគ្គជម្រុះចុងក្រោយ នៃ Olympic Tokyo 2020។

នាល្ងាចថ្ងៃទី ៦ ខែកុម្ភៈ នៅកូរ៉េខាងត្បូងក្រុមបាល់ទាត់ជំរើសជាតិផ្នែកនារីវៀត ណាមបានប្រកួតជាមួយក្រុមបាល់ទាត់ជំរើសជាតិផ្នែកនារី មីយ៉ាន់ម៉ាក្នុងពូល A នៃវគ្គជម្រុះជុំទី ៣ នៃ Olympic Tokyo 2020។

បន្ទាប់ពីការប្រកួតរយៈពេល ៩០ នាទីមក ក្រុមបាល់ទាត់ជំរើសជាតិផ្នែកនារីវៀតណាមដណ្ដើមបានជ័យជំនះ ដោយលទ្ធផល ១-០ ។

ក្រុមបាល់ទាត់ជំរើសជាតិផ្នែកនារីវៀតណាមចូលដល់វគ្គ play-off Olympic Tokyo 2020 - ảnh 1 ក្រុមបាល់ទាត់ជំរើសជាតិផ្នែកនារីវៀតណាម
          (រូបថត៖ TTXVN)

អាស្រ័យហេតុនេះ កូនក្រុមរបស់គ្រូបង្វឹក Mai Duc Chung ដណ្ដើមបានកៅអីចូលវគ្គជម្រុះចុងក្រោយ នៃ Olympic Tokyo 2020។

នាថ្ងៃទី ៩ ក្រុមបាល់ទាត់ជំរើសជាតិផ្នែកនារីវៀត ណាមនឹងប្រកួតជាមួយក្រុមបាល់ទាត់ជំរើសជាតិផ្នែកនារីកូរ៉េខាងត្បូង ដើម្បីដណ្ដើមដំណែងជើងឯកនៃពូល A ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ