ក្រុមបាល់ទាត់នារីវៀតណាមផ្តោតលើការត្រៀមប្រកួតដំបូងនៅ World Cup នារីឆ្នាំ ២០២៣

(VOVWORLD) - នៅថ្ងៃទី ២២ ខែកក្កដា នៅប្រទេសនូវែលសេឡង់ ក្រុមបាល់ទាត់នារីវៀតណាមនឹងមានការប្រកួតបើកឆាកជាមួយក្រុមបាល់ទាត់នារីអាមេរិក។ 
ក្រុមបាល់ទាត់នារីវៀតណាមផ្តោតលើការត្រៀមប្រកួតដំបូងនៅ World Cup នារីឆ្នាំ ២០២៣ - ảnh 1ក្រុមនារីវៀតណាមកំពុងហ្វឹកហាត់យ៉ាងសកម្មដើម្បីត្រៀមប្រកួតបើកឆាក (រូបថត៖ VFF)

ដើម្បីត្រៀមខ្លួនបានល្អសម្រាប់ការប្រកួតនេះ នាថ្ងៃទី ១៩ ខែកក្កដា ក្រុមបាល់ទាត់នារីវៀតណាមនៅតែបន្តហ្វឹកហាត់តាមកម្មវិធីដែលកំណត់ដោយគណៈកម្មការបណ្តុះបណ្តាល។ ក្នុងបទសម្ភាសជាមួយសារព័ត៌មានមុនពេលហ្វឹកហាត់ ខ្សែបម្រើ Diem My បាននិយាយថា៖ “នៅក្នុងវគ្គហ្វឹកហាត់នាពេលថ្មីៗនេះ គ្រូបង្វឹក Mai Duc Chung បានកែសម្រួលក្រុមទាំងមូល ដើម្បីកាត់បន្ថយបរិមាណនៃផែនការមេរៀន បើធៀបនឹងសប្តាហ៍មុន ដើម្បីចូលក្នុងការប្រកួតដ៏សំខាន់។ ក្រុមទាំងមូលមានការតាំងចិត្តយ៉ាងខ្លាំង ហើយកំពុងទន្ទឹងរង់ចាំការប្រកួតដំបូងជាមួយក្រុមអាមេរិក”។

យោងតាម Supercomputer របស់ក្រុមហ៊ុន Gracenote (ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Nielsen ដែលជាសាជីវកម្មចម្រុះជាតិសាសន៍ដែលមានឯកទេសក្នុងការប្រមូល ស្រាវជ្រាវ និងផ្តល់ព័ត៌មានលម្អិតអំពីទម្លាប់ និងចំណូលចិត្តរបស់អ្នកប្រើប្រាស់ក្នុងវិស័យផ្សេងៗជាច្រើននៃទីផ្សារ) វៀតណាមស្ថិតក្នុងក្រុមដែលមានសមត្ថភាពឆ្លងផុតវគ្គប្រកួតក្នុងក្រុម។ ជាពិសេស វៀតណាមមានឱកាស ៨% ក្នុងការឆ្លងផុតវគ្គចែកពូល ដើម្បីឈានទៅជុំ ១/៨។ នៅពេលឆ្លងផុតវគ្គចែកពូល Gracenote ជឿជាក់ថា វៀតណាមមានឱកាស ២% ក្នុងការឈានទៅវគ្គផ្តាច់ព្រ័ត្រ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ