ក្រុមបាល់ទាត់បុរសជម្រើសជាតិវៀតណាមជាប់ចំណាត់ថ្នាក់ទី ៩៥ ក្នុងបញ្ជី​ចំណាត់​ថ្នាក់ FIFA

(VOVWORLD) - ក្រុមជម្រើសជាតិថៃជាប់ចំណាត់ថ្នាក់លេខ ១១៣ នៅលើពិភពលោក បន្ទាប់មកគឺហ្វីលីពីន និងម៉ាឡេស៊ីជាប់ចំណាត់ថ្នាក់លេខ ១៣៥ និង ១៣៧។
ក្រុមបាល់ទាត់បុរសជម្រើសជាតិវៀតណាមជាប់ចំណាត់ថ្នាក់ទី ៩៥ ក្នុងបញ្ជី​ចំណាត់​ថ្នាក់ FIFA - ảnh 1ក្រុមបាល់ទាត់បុរសជម្រើសជាតិវៀតណាម (រូបថត៖ VNA)

នាថ្ងៃទី ២៩ ខែមិថុនា សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) បានប្រកាសបញ្ជីចំណាត់ថ្នាក់ប្រចាំខែមិថុនា ឆ្នាំ ២០២៣។  ក្រុមបាល់ទាត់បុរសជម្រើសជាតិវៀតណាមនៅតែជាប់ចំណាត់ថ្នាក់លេខ ៩៥ នៅលើពិភពលោក និងលេខ ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ បន្ទាប់ពីការប្រកួតមិត្តភាពជាបន្តបន្ទាប់ក្នុងខែនេះ។ ក្រុមជម្រើសជាតិវៀតណាមទទួលបានពិន្ទុសរុប ៨,៥៤ បន្ទាប់ពីយកឈ្នះលើក្រុមហុងកុង (ចិន) និងក្រុមស៊ីរី។

ក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្រុមជម្រើសជាតិថៃជាប់ចំណាត់ថ្នាក់លេខ ១១៣ នៅលើពិភពលោក បន្ទាប់មកគឺហ្វីលីពីន និងម៉ាឡេស៊ីជាប់ចំណាត់ថ្នាក់លេខ ១៣៥ និង ១៣៧។ ក្នុងចំណាត់ថ្នាក់កំពូលទាំង១០ នៅលើពិភពលោកអង់គ្លេសជាប់ចំណាត់ថ្នាក់លេខ ៤ ខណៈបែលហ្សិកជាប់ចំណាត់ថ្នាក់លេខ ៥។ ចំណាត់ថ្នាក់កំពូលទាំង ៣ បានទៅលើ អាហ្សង់ទីន បារាំង និងប្រេស៊ីល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ