ក្រុមបេសកកម្មវៀតណាមប្រចាំនៅទីក្រុងហ្សឺណែវរៀបចំពិធីរំលឹកខួបលើកទី៧៥ទិវាជ័យជំនះនៃបដិវត្តន៍ខែសីហា

(VOVWORLD) - នារសៀលថ្ងៃទី១៩ សីហា ក្រុមបេសកកម្មវៀតណាមអមអង្គការសហ ប្រជាជាតិ (អ.ស.ប) អង្គការពាណិជ្ជកម្មពិភពលោក (WTO) និងអង្គការ អន្តរជាតិផ្សេងៗទៀតនៅទីក្រុងហ្សឺណែវ បានរៀបចំពិធីរំលឹកខួបលើកទី ៧៥ទិវាជ័យជំនះនៃបដិវត្តន៍ខែសីហា (ថ្ងៃទី១៩ សីហាឆ្នាំ១៩៤៥-ថ្ងៃទី១៩ សីហាឆ្នាំ២០២០)។
ក្រុមបេសកកម្មវៀតណាមប្រចាំនៅទីក្រុងហ្សឺណែវរៀបចំពិធីរំលឹកខួបលើកទី៧៥ទិវាជ័យជំនះនៃបដិវត្តន៍ខែសីហា - ảnh 1 លោកស្រីឯកអគ្គរដ្ឋទូត Le Thi Tuyet Mai។

ថ្លែងនៅពិធីនេះ លោកស្រីឯកអគ្គរដ្ឋទូត Le Thi Tuyet Mai ប្រធាន ក្រុមបេសកកម្មវៀតណាមប្រចាំនៅទីក្រុងហ្សឺណែវបានអះអាងថា ដោយ ពង្រីកនូវមេរៀនពីបដិវត្តន៍ខែសីហាឆ្នាំ១៩៤៥ ប្រជាជាតិវៀតណាមក្រោម ការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាមបានឈានទៅដល់ជ័យជំនះ ដ៏ធំធេងក្នុងការតស៊ូរំដោះជាតិ ឯកភាពទឹកដី ការពារមាតុភូមិហើយអភិវឌ្ឍ ប្រទេសជាតិតាមមាគ៌ានៃលទ្ធិសង្គមនិយម ព្រមទាំងអនុវត្តយ៉ាងល្អនូវកាតព្វ កិច្ចអន្តរជាតិផងដែរ។ អាស្រ័យហេតុនោះតួនាទីនិងឋានៈរបស់វៀតណាម លើឆាកអន្តរជាតិត្រូវបានលើកកំពស់ពីមួយថ្ងៃទៅមួយថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ