ក្រុមរថក្រោះវៀតណាមមកដល់ទីដំបូងគេក្នុងថ្ងៃដំបូងនៃការប្រកួត Army Games

(VOVWORLD) - នារសៀលថ្ងៃទី ២៤ ខែសីហា នៅពហុកីឡាដ្ឋាន Alabino ជាយក្រុង រដ្ឋធានីមូស្គូ (ប្រទេសរុស្ស៊ី) ក្រុមជម្រើសជាតិរថក្រោះវៀតណាម បានចូលប្រកួតវគ្គជម្រុះនៃការប្រកួត “រថក្រោះចេញដំណើរ” ក្នុងក្របខ័ណ្ឌនៃមហោស្រពកីឡាយោធាអន្តរជាតិ (Army Games 2020)។ 
ក្រុមរថក្រោះវៀតណាមមកដល់ទីដំបូងគេក្នុងថ្ងៃដំបូងនៃការប្រកួត Army Games - ảnh 1 ក្រុមជម្រើសរថក្រោះវៀតណាម បានមកដល់ទី ដំបូងគេ ដោយប្រើពេល ២៨ នាទី ២០ វិនាទី

ក្រុមជម្រើសរថក្រោះវៀតណាម ស្ថិតនៅក្នុងក្រុមទី ១ នៃពូល ២ ដោយប្រកួតប្រជែង ជាមួយក្រុមរថក្រោះ មីយ៉ាន់ម៉ា Ossetia ខាងត្បូងនិង កាតា។ នៅចុងបញ្ចប់នៃការប្រកួត “រថក្រោះចេញដំណើរ” ក្រុមទី ១ របស់ក្រុមរថក្រោះវៀតណាមបានបំផ្លាញគោលដៅទាំងអស់ហើយបានមកដល់ ទី ដំបូងគេ ដោយប្រើពេល ២៨ នាទី ២០ វិនាទី ហើយមិនមានកំហុសអ្វីឡើយ។

សូមគូសបញ្ជាក់ថា កីឡាយោធាអន្តរ ជាតិ “Army Games 2020” ប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី ២៣ ខែសីហា ដល់ថ្ងៃទី ៥ ខែកញ្ញា ក្នុងពេលដំណាលគ្នានៅកីឡាដ្ឋានចំនួន ២៣ នៃប្រទេសចំនួន ៥ រួមមាន អាស៊ែបៃហ្សង់ អាមេនី បេឡារុស្ស អ៊ូសបេគីស្ថាននិងរុស្ស៊ី។ ចូលរួមក្នុងមហោស្រពកីឡាយោធាអន្តរជាតិនៅឆ្នាំនេះមានក្រុមចំនួន ១៥៦ មកពី ៣២ ប្រទេស។ នេះជាលើកទី ៣ ហើយដែលវៀតណាមបានបញ្ជូនកម្លាំងចូលរួមកីឡានេះ ដោយមានកម្មាភិបាល យុទ្ធជនចំនួន២០០នាក់ មកពីក្រុមជម្រើសជាតិចំនួន១០ ក្នុងនោះមាន ៨ ក្រុមចូលរួមការប្រកួតនៅប្រទេសរុស្ស៊ី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ