ក្រុមហ៊ុន AstraZeneca នឹងបណ្តាក់ទុនចំនួន ៩០ លានដុល្លារអាមេរិកដើម្បីជួយវៀតណាមបង្កើនសមត្ថភាពផលិតឱសថ

(VOVWORLD) - យោងតាមឯកសារដែលបានចុះហត្ថលេខានោះ AstraZeneca និងដៃគូវៀតណាមបានឈានដល់កិច្ចព្រមព្រៀងសំខាន់ចំនួនពីរជាចំណុចរបត់ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍន៍ឧស្សាហកម្មជីវឱសថក្នុងប្រទេសនិងជួយដល់កិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ របស់វៀតណាម។

ក្រុមហ៊ុន AstraZeneca នឹងបណ្តាក់ទុនចំនួន ៩០ លានដុល្លារអាមេរិកដើម្បីជួយវៀតណាមបង្កើនសមត្ថភាពផលិតឱសថ - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខានិងប្រកាសកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាង AstraZeneca និងវៀតណាម (រូបថត៖ VOV)

នាថ្ងៃទី ២ ខែវិច្ឆិកា (ម៉ោងក្នុងតំបន់) នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន AstraZeneca និងចូលរួមពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាង AstraZeneca និងដៃគូវៀតណាម ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូល COP26 និងបំពេញទស្សនកិច្ចការងារនៅចក្រភពអង់គ្លេស។

យោងតាមឯកសារដែលបានចុះហត្ថលេខានោះ AstraZeneca និងដៃគូវៀតណាមបានឈានដល់កិច្ចព្រមព្រៀងសំខាន់ចំនួនពីរជាចំណុចរបត់ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍន៍ឧស្សាហកម្ម ជីវឱសថក្នុងប្រទេសនិងជួយដល់កិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ របស់វៀតណាម។

ជាពិសេស AstraZeneca នឹងវិនិយោគ ៩០ លានដុល្លារអាមេរិកដើម្បីជួយវៀតណាមក្នុងការបង្កើនសមត្ថភាពផលិតឱសថនៅក្នុងប្រទេស ដោយជួយឲ្យអ្នកជំងឺនូវលទ្ធភាពទទួលបានថ្នាំមានគុណភាពខ្ពស់ដែលផលិតនៅវៀតណាមផ្ទាល់។ ទន្ទឹមនឹងនោះ ក្រុមហ៊ុន AstraZeneca និងក្រុមហ៊ុនភាគហ៊ុនវ៉ាក់សាំងវៀតណាម (VNVC) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដើម្បីផ្គត់ផ្គង់បន្ថែម វ៉ាក់សាំងកូវីដ ១៩ មួយចំនួនរបស់ AstraZeneca។

អញ្ជើញថ្លែងមតិនៅទីនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានថ្លែងអំណរគុណដល់ក្រុមហ៊ុន AstraZeneca សម្រាប់ការផ្គត់ផ្គង់វ៉ាក់សាំងទាន់ពេលវេលាដល់ប្រទេសវៀតណាមក្នុង រយៈពេលកន្លងមក។ ទន្ទឹមនឹងនោះ នាយករដ្ឋមន្ត្រីក៏បានស្នើឱ្យ AstraZeneca ឆាប់ប្រគល់វ៉ាក់សាំងដែលនៅសេសសល់ដែលបានប្តេជ្ញាចិត្តជូនប្រទេស

វៀតណាមតាមកាលវិភាគ ព្រមទាំងអះអាងថា វៀតណាមមានបំណងសហការជាយុទ្ធសាស្ត្រជាមួយ AstraZeneca លើវិស័យវេជ្ជសាស្ត្រនិងសន្តិសុខសុខាភិបាល។ លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យក្រុមហ៊ុន AstraZeneca ជួយឧបត្ថម្ភវៀតណាមក្នុងការបណ្តុះបណ្តាលធនធានមនុស្សទាក់ទងនឹងឱសថ ការផលិតវ៉ាក់សាំងនិងឱសថសម្រាប់ព្យាបាលសរសៃឈាមបេះដូងនិងមហារីក។

ចំណែកខ្លួនវិញ នាយកប្រតិបត្តិនៃសម្ព័ន្ធក្រុមហ៊ុន AstraZeneca លោក Pascal Soriot បានអះអាងពីការប្តេជ្ញាចិត្ត ក្នុងការព្យាយាមផ្តល់វ៉ាក់សាំងទាំងអស់ដែលបានចុះហត្ថលេខាជាមួយប្រទេសវៀតណាមនាពេលខាងមុខនេះ ទោះបីជាការផ្គត់ផ្គង់មានការលំបាកខ្លាំងក៏ដោយ។ ក្នុងពេលជាមួយគ្នានេះ សម្ព័ន្ធក្រុមហ៊ុនកំពុងទន្ទឹងរង់ចាំការផលិតវ៉ាក់សាំងនៅប្រទេសវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ