ក្រុមហ៊ុនអាកាសចរណ៍ Vietjet ចូលរួមពិព័រណ៌ទេសចរណ៍ Modetour Travel Mart ឆ្នាំ២០១៨

(VOVWORLD) - ឆ្នាំនេះជាឆ្នាំទី៣បន្តបន្ទាប់ដែលក្រុមហ៊ុនអាកាសចរណ៍ Vietjet ចូលរួមពិព័រណ៌ ទេសចរណ៍ Modetour Travel Mart  ឆ្នាំ២០១៨ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣១ ខែសីហាដល់ថ្ងៃទី២ខែកញ្ញានៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។
ក្រុមហ៊ុនអាកាសចរណ៍ Vietjet ចូលរួមពិព័រណ៌ទេសចរណ៍ Modetour Travel Mart ឆ្នាំ២០១៨ - ảnh 1 ក្រុមហ៊ុនអាកាសចរណ៍ Vietjet ចូលរួមពិព័រណ៌ទេសចរណ៍ Modetour Travel Mart ឆ្នាំ២០១៨

នៅស្តង់តាំងបង្ហាញរបស់ក្រុមហ៊ុន អាកាសចរណ៍ Vietjet ភ្ញៀវបានចូលរួមការ បង្វិលឆ្នោតផ្សងសំណាងដើម្បីទទួលបាន សំបុត្រហោះហើរដោយឥតគិតថ្លៃ ទទួលកាដូរួមទាំងសាកល្បងលេងល្បែងគួរឲ្យសប្បាយ និងទស្សនាការសំដែងសិល្បៈ ដ៏រស់រវើកទៀតផង។ ចំពោះទីផ្សារកូរ៉េខាងត្បូង នាបច្ចុប្បន្ន ក្រុមហ៊ុន  អាកាសចរណ៍ Vietjet បានដាក់ឲ្យដំណើរការ ជើងហោះហើរជំនួន៧ ជើងរួមមាន ទីក្រុង ហូជីមិញ - សេអ៊ូល; ហាណូយ-សេអ៊ូល; Hai Phong - សេអ៊ូល; Da Nang -សេអ៊ូល; Nha Trang -សេអ៊ូល; ហាណូយ- Busan និង Da Nang – Deagu។

ពិព័រណ៌ ទេសចរណ៍ Modetour Travel Mart ត្រូវបានរៀបចំឡើងលើកដំបូងនៅ ឆ្នាំ២០១៤ ដោយក្លាយទៅជាពិព័រណ៌ទេសចរណ៍ដ៏មានកិត្យានុភាពនិងគួរឲ្យ ទាក់ទាញ់បំផុតនៅប្រទេសកូរ៉េខាងត្បូង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ